adverise with khmeread Tremors1

ប្រសិនបើ​ឧស្សាហ៍​ញ័រ​ត្របកភ្នែក សូម​អាន​អត្ថបទ​នេះ​!

​    ​តើ​អ្នក​ដែលមាន​អារម្មណ៍​ថា គ្រាប់ភ្នែក​ម្ខាង​ឬ​ទាំង​គូ​របស់​អ្នក​ញ័រ​ដែរ​ទេ​? ប្រហែលជា​អ្នក​កំពុង​អាន​អត្ថបទ​នេះ​និង​ព្យាយាម​ផ្តោត ហើយ​ភ្នែក​របស់​អ្នក​នៅតែ​ញ័រ​មែន​ទេ​? តើ​អ្វី​ទៅ​ដែល​បង្កឱ្យមាន​ការ​ញ័រ​នេះ​? តើ​វា​ជា​រោគសញ្ញា​ធ្ងន់ធ្ងរ​មែន​ទេ​? ទាំងនេះ​គឺជា​សំ​ណូ​រទូ​ទៅ​ដែល​គេ​ឧស្សាហ៍​សួរ​។ 

​    ​* តើនរ​ណាខ្លះ​ដែល​រង​ផលប៉ះពាល់​នេះ​?
​    ​ការ​ញ័រ និង​កន្ត្រាក់​ដោយ​ឯកឯង​នេះ ជាទូទៅ​កើតឡើង​នៅក្រោម​ត្របកភ្នែក​និង​ពាក្យ​វេជ្ជសាស្ត្រ​គេ​ហៅថា "Blepharitis"​។ កន្ត្រាក់​នេះ​ផ្គុំ​ឡើង​ដោយ​ការ​កន្ត្រាក់​រួញ​ចូលគ្នា​នៃ​សាច់ដុំ​ភ្នែក​របស់​ត្របកភ្នែក​។ វា​អាច​កើតឡើង​ចំពោះ​មនុស្ស​ទាំង​ពីរភេទ ប៉ុន្តែ​ជាទូទៅ​វា​កើតឡើង​ចំពោះ​មនុស្ស​ប្រុស​។ ជាការ​ពិត បាតុភូត​នៃ​សរីរសាស្ត្រ​នេះ​គឺ​មិនមែន​ការ​កន្ត្រាក់​នោះទេ ប៉ុន្តែ​វា​ជាការ​ញ័រ​មួយ​ដែល​បង្កឡើង​ដោយ​បន្ទុក​នៃ​ភាព​តានតឹង​។​

​    ​* តើ​អ្វី​ទៅ​ដែល​បង្ក​ឱ្យ​កើត​មានការ​ញ័រ​រញ្ជួយ​ត្របកភ្នែក​?
​    ​មាន​មូលហេតុ​ជាច្រើន​ដែល​បង្កឱ្យមាន​ការ​ញ័រ​ត្របកភ្នែក ប៉ុន្តែ​ជាទូទៅ​បំផុត​វា​កើតឡើង​មកពី​ភាព​តានតឹង​និង​ការ​ដេក​បាន​តិច​។ ការ​ញ័រ​នេះ​អាច​រំខាន​ដល់​អ្នក ជាពិសេស​នៅពេលដែល​អ្នក​ព្យាយាម​ផ្តោតលើ​អ្វីមួយ​។ ទោះជា​យ៉ាងនេះ​ក្តី វា​មិនបាន​បង្កឱ្យមាន​ផលប៉ះពាល់​ធ្ង​ន​ធ្ង​រ​ដល់​សុខភាព​របស់​អ្នក​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​ការ​កន្ត្រាក់​នេះ​កាន់តែ​ធ្វើឱ្យ​អ្នក​ពិបាក​ទ្រាំ អ្នក​ប្រហែលជា​ត្រូវការ​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សរសៃប្រសាទ​ហើយ​។​

​    ​* តើ​ការ​ញ័រ​នេះ​វា​នឹង​បញ្ចប់​នៅពេលណា​?
​    ​ក្នុងករណី​ជាច្រើន ការ​ញ័រ​ត្របកភ្នែក​គឺ​កើតឡើង​មួយ​ភ្លេ​តៗ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងនេះ​ក្តី ប្រសិនបើ​ការ​កន្ត្រាក់​នេះ​កើតឡើង​ថេរ ជាង​មួយ​សប្តាហ៍​ឬក៏​កើត​ឡើងទៅ​ផ្នែក​ផ្សេងទៀត​នៅមុខ​របស់​អ្នក អ្នក​ត្រូវតែ​ទាក់ទង​វេជ្ជបណ្ឌិត​ភ្លាម ព្រោះ​ពួកគេ​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឬក៏​ណែនាំ​អ្នក​ឱ្យទៅ​ជួប​អ្នកជំនាញ​សរសៃប្រសាទ​តែម្តង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់