adverise with khmeread Fafdsfasfaf

ចង់​សម្លាប់​កូ​ឡេ​ស្ទើ​រ៉ូ​ល និង​ខ្លាញ់​ក្នុង​រាងកាយ វេជ្ជបណ្ឌិត​នឹង​ណែនាំ​ភេសជ្ជៈ​មួយ​នេះ​មុនគេ​

    ​ជីរវ៉ាន់ស៊ុយ​គឺជា​មិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​ការបញ្ចុះ​ទម្ងន់​។ ភេ​ស្ជៈ​ជីរវ៉ាន់ស៊ុយ​ជួយ​ដល់​ការដុត​កាឡូរី និង​ចិញ្ចឹម​រាងកាយ​របស់​អ្នក​ជាមួយនឹង​វីតាមីន​និង​ជា​តិខ​និក​។ ភេសជ្ជៈ​នេះ​បង្កើន​ការរំលាយ​អាហារ​និង​បញ្ចេញ​សារធាតុ​រាវ​ដែល​លើស​ច្រើន​ជ្រុល​ចេញពី​រាងកាយ​របស់​អ្នក​។​

​    ​អ្នកត្រូវការ​ជីរវ៉ាន់ស៊ុយ​មួយ​ក្តាប់ ក្រូច​ភ្លា​មួយ​ផ្លែ និង​ទឹក​មួយ​កែវ​។ ច្របាច់​ក្រូចឆ្មា​ទៅក្នុង​ម៉ាស៊ីន​ក្រឡុក និង​បន្ថែម ជីរវ៉ាន់ស៊ុយ​ជាមួយ​ទឹក​ចូលក្នុង​ម៉ាស៊ីន​ក្រឡុង ហើយ​ចាប់ផ្តើម​ក្រឡុក​វា​។​

​    ​អ្នកឯកទេស​ខាង​ចំណីអាហារ​បាន​ណែនាំ​ឱ្យ​ពិសារ​ភេសជ្ជៈ​នេះ​នៅពេល​ព្រឹក​ពោះ​ទទេ​រយៈពេល ៥ ថ្ងៃ បន្ទាប់មក​ឈប់​ផឹក​វា​រយៈពេល ១០ ថ្ងៃ​។ បន្ទាប់មក​សឹម​ធ្វើតាម​វិធី​នេះ​ដដែល​ម្តងទៀត រហូត​ទាល់តែ​បាន​លទ្ធផល​ពេញចិត្ត​។ 

​    ​ប្រសិនបើ​អ្នក​ចូលចិត្ត​ទឹកដោះគោ​ជូ​រយ៉ា​អួ អ្នក​ក៏​អាច​ផឹក​វា​បាន​ដោយ​បន្ថែម​ជីរវ៉ាន់ស៊ុយ​បន្តិច​ក្នុង​យ៉ា​អួ​នោះ​។ ការ​លាយ​បញ្ចូល​នេះ​ជួយ​បង្កើន​ការរំលាយ​អាហារ​និង​មាន​ជាតិ​ខ្លាញ់​សូន្យ​ភាគរយ ហើយ​អ្នក​អាច​ផឹក​វា​នៅពេល​រសៀល​។​

​    ​ជាមួយនឹង​ភេ​ស្ជៈ​នេះ អ្នក​អាច​ពិសា​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​បាន​មួយ​សេរី ប៉ុន្តែ​កុំ​ពិសា​ច្រើន​ជ្រុល​។ លទ្ធផល​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​នេះ​នឹង​ហុច​ចេញមក​ក្នុងពេល​តែ ៥ ថ្ងៃ​ប៉ុណ្ណោះ​៕

 

adverise with khmeread
ប្រភព៖ tdhealthyfood

អ្នកនឹងចូលចិត្ត

មតិយោបល់