adverise with khmeread 1

វេជ្ជបណ្ឌិត​អេ​ស្ប៉ា​ញ​ព្យាបាល​អ្នក​ឆ្លង HIV ជាសះស្បើយ ហើយ​ឥឡូវ​កំពុងស្ថិត​ក្នុងដំណាក់កាល​សាក​ពិសោធន៍​លើ​អ្នកជំងឺ​

​    ​ក្នុង​អ្វីដែល​អាចជា​ការរកឃើញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បំផុត​ក្នុងសម័យ​វេជ្ជសាស្ត្រ​ទំនើប​នេះ ក្រុម​វេជ្ជបណ្ឌិត​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​បានប្រកាសថា ពួកគេ​ជឿថា​បាន​ស្វែ​ក​របកគំហើញ​ដ៏​ធំ​មួយ ដែល​អាច​នាំទៅដល់​ការព្យាបាល​ហ៊ី​វ (​ជា​វីរុស​មួយ​ដែល​បង្ក​ឱ្យ​កើត​អេដស៍ និង​កំពុង​ប៉ះពាល់​មនុស្ស​ជាង ៣៤ លាន​នាក់​ជុំវិញ​ពិភពលោក យោងតាម​អង្គការ WHO)​។ 

​    ​លោក Timothy Brown គឺជា​អ្នកជំងឺ​ទីមួយ​ដែល​ព្យាបាល​ជា​ដាច់​នូវ​វីរុស​ហ៊ី​វ (HIV) បន្ទាប់ពី​ការវះកាត់​ប្តូរ​ខួរឆ្អឹង​ដើម្បី​ព្យាបាល​រោគ​គោ​លិ​កាស​។ 

​    ​តាមរយៈ​ការប្តូរ​ឈាម​ចេញពី​ទងផ្ចិត​របស់​មនុស្ស​ដែលមាន​ហ្សែ​ន​ស៊ាំ​នឹង​ហ៊ី​វ ក្រុម​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​អេ​ស្ប៉ា​ញ​ជឿថា ពួកគេ​អាច​ព្យាបាល​ជាសះស្បើយ​នូវ​វីរុស​ហ៊ី​វ ដោយបាន​សបញ្ជាក់​យ៉ាងច្បាស់​ថា​ដំណើរ​ការវះកាត់​ប្តូរ​ឈាម​នេះ​បានទទួល​ជោគជ័យ​ជាមួយ​អ្នកជំងឺ​ម្នាក់នេះ​។ 

​     បុរស​វ័យ ៣៧ ឆ្នាំ​មកពី​បា​សេ​ឡូ​ណា ដែល​ឆ្លង​ហ៊ី​វ​ក្នុង​ឆ្នាំ​២០០៩ បានជា​សះស្បើយ​ពី​វីរុស​ហ៊ី​វ បន្ទាប់ពី​ទទួល​ការប្តូរ​ឈាម​។ 

​    ​បើទោះបីជា​បុរស​ម្នាក់នេះ​បាន​ស្លាប់​នៅ​បី​ឆ្នាំក្រោយ បន្ទាប់ពី​ដុះ​ដុំ​សាច់​នៅ​ក្រពេញ​ទឹករងៃ ក៏​ក្រុម​វេជ្ជសាស្ត្រ​អេ​ស្ប៉ា​ញ​នៅតែ​ជឿជាក់ថា​របកគំហើញរ​បស់​ខ្លួន​នឹង​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ហ៊ី​វ​បាន រួមទាំង​ជំងឺ​ទាក់ទង​ជាច្រើន​ទៀត​។ នេះ​បើ​យោងតាម​ប្រភព​វេ​ប​សាយ​ព័ត៌មាន​អេ​ស្ប៉ា​ញ El Mundo​។ 

​    ​គិត​តាំងពី​ឆ្នាំ ២០១៥ មក ក្រុម​វេជ្ជសាស្ត្រ​អេ​ស្ប៉ា​ញ​បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ និង​សាក​ពិសោធន៍​បន្ថែមទៀត​លើ​អ្នកជំងឺ​នៅឡើយ​ទេ​។ លទ្ធផល​យ៉ាងណា​នោះគេ​នៅ​មិនទាន់​ប្រកាស​បន្ត​នៅឡើយ​ទេ​៕

​ប្រភព​៖  thesoutherndaily

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់