នៅពេលកើតមុន មនុស្សបានស្វែងការព្យាបាលគ្រប់វិធីសាស្ត្រទាំងអស់ មិនថាតាមបែបធម្មជាតិ ឬតាមបែបវេជ្ជសាស្ត្រនោះទេ។ ប៉ុន្តែពួកគេនៅតែមិនអាចជាសះស្បើយទាំងស្រុង ដោយសារតែពួកគេមើលរំលងនូវរបបអាហារ។ ទទួលទានអាហរខុស នឹងធ្វើឱ្យមុខរបស់ពួកគេចេញមុនឡើងវិញសឹងតែចាប់មិនឈ្នះ។
អាហារដែលធ្វើឱ្យកើតមុនច្រើនគឺពពួកអាហារដែលមានជាតិម្សៅផ្អែម និងមានស្ករច្រើន។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា នៅពេលដែលបរិភោគក្រុមអាហារទាំងនេះ វានឹងជួយបង្កើនកម្រិតជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស ហើយប្រព័ន្ធរាងកាយនឹងបញ្ចេញអាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករទាំងនោះ។
អាំងស៊ុយលីនក្នុងកម្រិតដ៏ច្រើនក្នុងឈាមនឹងជំរុញក្រពេញខ្លាញ់ឱ្យបញ្ចេញខ្លាញ់មកលើស្បែក ជាលទ្ធផលវានឹងធ្វើឱ្យស្បែកសម្បូរជាតិខ្លាញ់ និងចុងក្រោយគឺធ្វើឱ្យមុខកើតមុនចាប់មិនចង់ឈ្នះនោះឡើយ៕
