adverise with khmeread Untitled 1

នំ​ស្រួយ​រោយ​បង្គា​ផ្អែម​រសជាតិ​ថ្មី​ពី​ប្រទេស​ថៃ សាកល្បង​ធ្វើ​ឥឡូវ​ធានា​ឆ្ងាញ់​ជក់មាត់​!

​    ​១. គ្រឿងផ្សំ​របស់​នំ​
​    ​- ម្ស៉ៅ​មី ១០០ ក្រាម​
​    ​- ម្ស៉ៅ​សណ្តែកបាយ ២០០ ក្រាម​
​    ​- ម្ស៉ៅ​អង្ករ ៣៥០ ក្រាម​
​    ​- ស្ករត្នោត ១១០ ក្រាម​
​    ​- ទឹក​កំបោរ ៤៨០ មិ​លី​លីត្រ​
​    ​- ស៊ុតមាន់ ២ (​យក​ផ្នែក​ក្រហម​)

​    ​* របៀប​ធ្វើ​
​    ​- ដាក់​ម្ស៉ៅ​លាយ​ចូលគ្នា​ឱ្យ​សព្វ បន្ទាប់មក​ទើប​ដាក់​គ្រឿងទេស​ផ្សេងទៀត​ចូលគ្នា​លាយ​ឱ្យ​សព្វ​។​

​    ​២. គ្រឿងផ្សំ​របស់​ក្រែ​ម​
​    ​- ស៊ុតមាន់ ៣ (​យក​ផ្នែក​ស​នៃ​ស៊ុត​)
​    ​- ស្ករស ១១០ ក្រាម​
​    ​- ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​
​    ​យក​ស៊ុតមាន់​(​យក​ផ្នែក​ស​នៃ​ស៊ុត​), ស្ករស​, ទឹកក្រូច​ឆ្មា បញ្ចូល​គ្នា រួច​វាយ​ឱ្យ​ឡើង​ទៅជា​ក្រែ​ម (Cream)​។​

​    ​៣. គ្រឿងផ្សំ​របស់​ស្នូល (​បង្គា​ផ្អែម​)
​    ​- បង្គា ១០០ ក្រាម​
​    ​- ខ្ទឹមស ២ ទៅ ៣ កំពឹស​
​    ​- ម្រេចស ១ ស្លាបព្រា​បាយ​
​    ​- ល្ងរ ១០ ក្រាម​
​    ​- ដូង​កោស​សាច់​រួច ១០០ ក្រាម​
​    ​- ស្ករស ១៥០ ក្រាម​
​    ​- អំបិល ១ ស្លាបព្រា​កាហ្វេ​
​    ​- ប្រេងឆា ១ ស្លាបព្រា​បាយ​
​    ​- ទឹក​សម្រាប់​បន្ថែម​ពណ៌​អាហារ ២ ឬ ៣ ដំណក់ យក​ពណ៌​ទឹកក្រូច​
​    ​- ស្លឹក​ក្រូចសើច ១០ ក្រាម (​ហាន់​ស្តើងៗ​)

​    ​* របៀប​ធ្វើ​
​    ​- លាង​បង្គា​ឱ្យ​ស្អាត ដក​សំបក​ចេញ​និង​កាត់​ក្បាល និង​ទាញ​ផ្នែក​ខ្មៅ​នៅ​ខ្នង​បង្គា​ចេញ​។​
​    ​- ច​ញ្ច្រាំ​ង​បង្គា​ឱ្យ​ម៉ដ្ឋ​។​
​    ​- បុក​ខ្ទឹម ល្ង និង​ម្រេចស​ឱ្យ​សព្វ​ចូលគ្នា​។​
​    ​- ឆា​បង្គា​ដែល​បាន​ច​ញ្ច្រាំ​និង​គ្រឿង​ទាំងអស់​ដែល​បាន​បុក​ជាមួយនឹង​ប្រេងឆា​បន្តិច ចម្អិន ៣០ វិនាទី ឬ​លើស​នេះ​បន្ដិច​។​
​    ​- លាយ​កាកដូង​ជាមួយនឹង​ពណ៌​ម្ហូប​ពីរ​បី​ដំណក់ ជាមួយនឹង​បង្គា​ដែល​ឆា​រួច ដាក់​ស្ករ​ចូល និង​អំបិល បញ្ចូល​គ្នា​រួច​ឆា ២ នាទី​។​

​    ​* របៀប​រៀបចំ​
​    ​- ដាក់​ខ្ទះ​ឆា ឬ​ខ្ទះ​ត្រ​ប៉ែត​ដាក់​លើ​កម្ដៅភ្លើង​ល្មម​។​
​    ​- ដួស​គ្រឿងផ្សំ​របស់​នំ​មួយ​ស្លាបព្រា​ហើយ​ពាស​វា​ឱ្យ​មូល​ប្រវែង ៨ ទៅ ១០ សង់ទីម៉ែត្រ​។ នំ​ត្រូវតែ​ស្ដើង ព្រោះ​វា​ត្រូវការ​ចម្អិន​តែ​ម្ខាង​ប៉ុណ្ណោះ​។​
​    ​- ឆ្អិន​ភ្លាម ឆ្គិះ​ចេញ​ភ្លាម​ជាមួយនឹង​ប្រដាប់​ចូក​។​
​    ​- ប៉ាត​ក្រែ​ម​សៗ ឱ្យ​ពេញ​ពីលើ​នំ​។​
​    ​- រោយ​បង្គា​ផ្អែម ហើយ​បត់​វា​ជា​ពីរ ដាក់​លើ​ចាន​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ thaistreet

អ្នកនឹងចូលចិត្ត

មតិយោបល់