adverise with khmeread Nokia 1100

ក្រោយ​ត្រូវ Microsoft លក់​ចេញ ក្រុមហ៊ុន Nokia នឹង​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយនឹង​ការវិល​ត្រឡប់មកវិញ​របស់ខ្លួន​

​    ​Nokia ជា​ក្រុមហ៊ុន​របស់​ប្រទេស​ហ្វាំ​ង​ឡង់ ដែល​ចាប់ផ្តើម​បដិវត្តន៍​ទូរស័ព្ទ​មុនគេ​មុនពេល​ពួកក្រុម​ហ៊ុន​យក្ស​នៅ​ស៊ី​លី​កូន​វ៉ូ​ឡេ​រុញ​ក្រុមហ៊ុន​នេះ​ឱ្យ​ខ្ទប់​ជញ្ជាំង នឹង​ចាប់ផ្តើម​រស់​ឡើងវិញ​ក្នុងនាម​ជា​ម៉ាក​ទូរស័ព្ទ​ដ៏​ល្បី​មួយ​។​

​    ​ដោយ​លែង​ចង់បាន​ក្រុមហ៊ុន Nokia ដែល​ខ្លួន​ទិញ​ក្នុង​ឆ្នាំ ២០១៤ ឥឡូវ​ក្រុមហ៊ុន Microsoft នឹង​លក់​ក្រុមហ៊ុនទូរស័ព្ទ​តម្លៃ​ទាប​នេះ​ចេញ ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ពៀង ៣៥០​លាន​ដុល្លារ ដែល​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី ១៨ ខែឧសភា ដែល​នឹង​ឃើញ​បុគ្គលិក​ចំនួន ៤.៥០០ នាក់​ចាក​ចេញពី​ក្រុមហ៊ុន​។ អ្នក​ទិញយក Nokia ពី Mocrosoft គឺ​ក្រុមហ៊ុនទូរស័ព្ទ FIH Mobile ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Foxconn របស់​តៃវ៉ាន់ និង​ក្រុមហ៊ុន HMD Global របស់​ហ្វាំ​ង​ឡង់​។​
​    ​
​    ​ក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Nokia បាន​និយាយថា "​ក្រុមហ៊ុន HMD នឹង​ធ្វើឱ្យ​ទូរស័ព្ទ Nokia ជា​ទូរស័ព្ទ​នាំមុខគេ​លើ​ពិភពលោក ដោយ​ប្រើ​នូវ​កម្មវិធី Android របស់​ក្រុមហ៊ុន Google"​។ 

​    ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Nokia បាន​និយាយថា ក្រុមហ៊ុន HMD នឹង​ចំណាយ​ប្រាក់ ២០ លាន​ដុល្លារ​លើ Microsoft សម្រាប់​មុខងារ​ទូរស័ព្ទ​និង​ការ​រចនា​ម៉ូដ​។ ហើយ​ក្រុមហ៊ុន FIH នឹង​ចំណាយ​ប្រាក់​ចំនួន​ប្រហែល ៣៣០ លាន​ដុល្លារ​សម្រាប់​រោងចក្រ​ផលិត បណ្ដាញ​លក់ និង​ចែកចាយ​។​

​    ​ដៃគូ​របស់​ក្រុមហ៊ុន HMD នឹង​ជា​ក្រុមហ៊ុន FIH ដែល​នឹង​យក​រោងចក្រ​ទូរស័ព្ទ Microsoft នៅ​ប្រទេស​វៀតណាម នៅពេលដែល​កិច្ចព្រមព្រាង​បិទ​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៦ នេះ​។ ហើយ​ចំពោះ​បុគ្គលិក​ប្រហែល ៤.៥០០ នាក់​នឹងត្រូវ​ផ្ទេរ​មក​ក្រុមហ៊ុន FIH និង HMD Mobile ដើម្បី​មានឱកាស​បានធ្វើ​ការងា​រ​ផលិត​ទូរស័ព្ទ​៕

 

adverise with khmeread
ប្រភព៖ cnet

អ្នកនឹងចូលចិត្ត

មតិយោបល់