adverise with khmeread 51 bank cards rex

រដ្ឋាភិបាល​អង់គ្លេស​ចេញ​ច្បាប់​ថ្មី​រឹតត្បិត​ការមើល​រឿង​សិច​តាម​ទូរស័ព្ទ ដើម្បី​ការពារ​ក្មេង​ពី​រូបភាព​អាសអាភាស​

    ​រដ្ឋាភិបាល​អង់គ្លេស​នឹង​រឹតបន្តឹង​លើ​ប្រជាជន​ខ្លួន​ឱ្យ​ចុះឈ្មោះ​ដើម្បី​បើក​មើល​វេ​ប​សាយ​សិច​។​

​    ​វេ​ប​សាយ​ទាំងអស់​ដែលមាន​រូបភាព​អាសអាភាស​នឹងត្រូវ​បាន​រឹតបន្តឹង​ដើម្បី​បញ្ជាក់ថា​អ្នក​ប្រើ​មាន​អាយុ​១៨​ឆ្នាំ​ឡើង ដោយ​បង្ខំ​ឱ្យ​ពួកគេ​ឱ្យ​ចុះឈ្មោះ​ប្រាប់​អាយុ​ពិត​និង​អាច​រួមមាន​ទាំង​ព័ត៌មាន​លម្អិត​នៃ​ប័ណ្ណឥណទាន​របស់​ពួកគេ​ថែមទៀត​។ ដូច្នេះ​ក្មេង​មិនទាន់​គ្រប់​អាយុ​នឹង​មិនអាច​ចូល​បើក​មើល​វេ​ប​សាយ​សិច​បានឡើយ​។ 

​    ​រដ្ឋាភិបាល​បាន​និយាយ​កាលពីមុន​ថា វេ​ប​សាយ​ណា​ដែល​មិន​ធ្វើតាម​គោល​ការ​ច្បាប់ អាច​នឹងត្រូវ​ផ្អាក​ពាណិជ្ជកម្ម ឬក៏​បិទ​វេ​ប​សាយ​នោះ​តែម្ដង​។​

​    ​ច្បាប់​នេះ​ត្រូវបាន​លើក​មក​រំលឹក​ឡើងវិញ​ក្នុង​ព្រះរាជ​សុន្ទរកថា​របស់​ព្រះមហា​ក្សត្រិយានី អា​លីហ្សា​បេ​ត ដើម្បី​ជា​ផ្នែក​មួយ​នៃ​គម្រោង​សេដ្ឋកិច្ច​ឌីជីថល​របស់​រដ្ឋាភិបាល​៕

 

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់