adverise with khmeread 1

John Terry អរគុណ​ប្រិយមិត្ត​ដែល​បន្ត​គាំទ្រ​គាត់​ខណៈ​គាត់​បាន​ចុះ​កុងត្រា​មួយឆ្នាំ​ទៀត​ជាមួយ Chelsea

​    ​កីឡាករ John Terry បាន​អរគុណ​ដល់​ប្រិយមិត្ត​តោ​ខៀវ Chelsea បន្ទាប់ពី​គាត់​បាន​បន្ត​អនាគត​របស់គាត់​ជាមួយ​ក្លឹប​។​

​    ​អតីត​ខ្សែការពារ​អង់គ្លេស​រូបនេះ​បាន​ចុះ​កុងត្រា​ថ្មី​រយៈពេល​មួយឆ្នាំ​ជាមួយ Chelsea កាលពី​ម្សិលមិញ​បន្ទាប់ពី​ការចរចា​ជាមួយ​គ្រូបង្វឹក​ថ្មី​លោក Antonio Conte ម្ចាស់​ក្លឹប​លោក Roman Abramovich និង​មន្ត្រី​ក្លឹប​។​

​    ​កីឡាករ​វ័យ ៣៥ ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ចាក​ចេញពី​ទឹកដី Stamford Bridge នៅ​រដូវក្តៅ​ខាងមុខ និង​អាច​ទៅលេង​នៅ​ប្រទេស​ចិន​ទៀតផង បន្ទាប់ពី​បាន​ជាប់គាំង​នឹង​កុងត្រា​ថ្មី ប៉ុន្តែ​ឥឡូវ​ប្រធាន​ក្រុម​តោ​ខៀវ​រូបនេះ​បាន​បន្ត​កិច្ចព្រមព្រៀង​ហើយ​។​

​    ​កុងត្រា​នេះ​មានន័យថា គាត់​នឹង​នៅ​ជាមួយ​ក្លឹប​ក្នុង​ឆ្នាំ​ទី ២២ របស់គាត់​។​

​    ​គាត់​បាន​និយាយថា "​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​ដែល​បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​។ អ្នក​រាល់គ្នា​ដឹងថា ខ្ញុំ​ពិតជា​ស្រឡាញ់ Chelsea​។ ខ្ញុំ​ពិតជា​ពេញចិត្ត​ដើម្បី​ចាប់ផ្តើម​រដូវ​កាល​ក្រោយ​ក្រោម​ការបញ្ជា​របស់​គ្រូបង្វឹក​ថ្មី​ហើយ​ខ្ញុំ​សង្ឃឹមថា យើង​អាចធ្វើឱ្យ​វា​ជោគជ័យ​។ លើសពីនេះ ពិសេស​ជាងគេ​គឺ​ប្រិយមិត្ត​ចំពោះ​ការបន្ត​គាំទ្រ​របស់​ពួកគេ​។ អ្នក​គឺ​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក​នេះ​"​។​

​    ​Terry បាន​នៅ​ជាមួយ Chelsea តាំងពី​អាយុ ១៤ ឆ្នាំ​និង​បានឈ្នះ​ពានរង្វាន់​ធំៗ​ជាច្រើន ដោយ​រួមបញ្ចូល​ទាំង Champions League និង Premier League៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់