adverise with khmeread 1

​យប់​មួយ​នៅ​បា​ហ្ស​ល​៖ ប្រិយមិត្ត Liverpool ជាច្រើន​នាំគ្នា​បន្ទោស​កីឡាករ Moreno បន្ទាបពី​ចាញ់ Sevilla យ៉ាង​តួ​កសាច់​នៅ​តង់​ទី​ពីរ​

​    ​ក្រុម​ហង្ស​ក្រហម Livepool ត្រូវបាន​បំបាក់​យ៉ាង​ចាស់ដៃ​ដោយ​ក្រុម Sevilla ក្នុង​តង់​ទី​ពីរ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Europa League ដោយ​លទ្ធផល ៣-១​។​

​    ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​និង​ក្លឹប​ផ្ទាល់​បាន​អបអរ​គ្រាប់​បាល់​ក្នុង​តង់​ទីមួយ​ដោយ​រកបាន​ដោយ​កីឡាករ Daniel Sturridge ប៉ុន្តែ​កងទ័ព​របស់លោក Jurgen Klopp បាន​លើក​ទង់ជ័យ​ស​នៅ​តង់​ទី​ពីរ​យ៉ាង​អាម៉ាស់​។​

​    ​ហើយ​តួឯក​ចម្បង​ក្នុង​តង់​ទី​ពីរ​ដែល​រង​ការរិះគន់​ខ្លាំងជាងគេ​គឺ​ខ្សែការពារ​វ័យក្មេង Alberto Moreno​។​

​    ​អតីត​ខ្សែការពារ​របស់ Sevilla រូបនេះ​ត្រូវបាន​បញ្ឆោត​ដាច់​ចង្កេះ​ជាច្រើនលើក​ជាច្រើន​សារ​ដោយ​ការប្រយុទ្ធ​របស់ Sevilla ហើយ​ប្រិយមិត្ត​ជាច្រើន​មិន​ខ្មាស់អៀន​នឹង​ដៀលត្មះ​រូបគេ​ឡើយ​៕

 

adverise with khmeread

មតិយោបល់