adverise with khmeread 1

តារា​ម៉ូ​ដែល​តៃវ៉ាន់​ម្នាក់​លង់ទឹក​ស្លាប់​ខណៈ​កំពុង​ថត​ស្ប៉ត​នាង​មច្ឆា​នៅក្រោម​ទឹក​

​    ​តារា​បង្ហាញ​ម៉ូត​តៃវ៉ាន់​វ័យ ២៥​ឆ្នាំ​ដែល​ត្រូវបាន​គេ​ផ្តល់​តួនាទី​ឱ្យ​ពាក់​ស្បែក​មច្ឆា​ដើម្បី​ធ្វើការ​ផ្តិត​យក​រូបភាព​នៅក្រោម​ផ្ទៃ​ទឹក បានធ្វើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់​មាន​ភាពស្រពិចស្រពិល​ជាខ្លាំង ដោយមាន​សាក្សី​ជាច្រើន​ផ្សេងគ្នា​រាយការណ៍​អំពី​ព្រឹត្តិការណ៍​ខុសស្រឡះ​ពីគ្នា​។​

​    ​កាលពី​ថ្ងៃទី ១៧​កន្លងទៅនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់ Apple Daily បាន​រាយការណ៍​ថា Olivia Ku បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Hengchun ភាគខាងត្បូង​នៃ​ទីក្រុង Pingtung ដើម្បី​ធ្វើការ​ផ្តិត​យក​រូបភាព​ក្នុង​ឈុត​មច្ឆា​។​

​    ​តារា​បង្ហាញ​ម៉ូត​រូបនេះ​ត្រូវបាន​គេ​រាយការណ៍​ថា នាង​បាន​ស្ថិតក្រោម​ផ្ទៃ​ទឹក​ជម្រៅ ៦​ម៉ែត្រ ពេលដែល​នាង​បាន​ដក​ឧបករណ៍​អុកស៊ីសែន និង​ព្យាយាម​ប្រែខ្លួន​ទៅជា​ត្រី​មច្ឆា​ដើម្បី​ឱ្យគេ​ថត​។​

​    ​ទោះជា​យ៉ាងណាក្តី នាង​ត្រូវបាន​វាយប្រហារ​ដោយ​ជំងឺហឺត ខណៈដែល​នាង​កំពុង​ប្តូរ​ទៅ​ឈុត​នាង​មច្ឆា និង​ត្រូវបាន​ទាញ​មក​ច្រាំង​វិញ​។​

​    ​ជា​អកុសល ពួកគេ​មិនអាច​ស្រោចស្រង់​ជីវិត​របស់​នាង​បានឡើយ បន្ទាប់ពី​មាន​សេចក្តី​ប្រកាសថា​នាង​បាន​បាត់​បង់ជីវិត​អំឡុងពេល​ទទួល​ការសង្គ្រោះ​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​៕

 

adverise with khmeread
ប្រភព៖ asiaone

មតិយោបល់