adverise with khmeread 1

លើស​ហើយ​! Bella Hadid បង្អួតរាង​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ទាំង​គ្មាន​ខោ​ក្នុង​

    ​នាង​គឺ​ពិតជា​បាន​ស្ថិតក្នុង​ចំណោម​កំពូល​តារា​បង្ហាញ​ម៉ូត​គួរឱ្យ​ស្រឡាញ់​របស់​ពិភព​ម៉ូត​សម្លៀកបំពាក់ និង​វិស័យ​កម្សាន្ត​។​

​    ​ដូច្នេះហើយ Bella Hadid ហាក់ដូចជា​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ជាមួយនឹង​ការបង្ហាញ​ពី​សិល្បៈ​នៃ​ការ​ស្លៀកពាក់​ដើម្បី​ឆ្លុះបញ្ចាំង​ពី​អាជីព​របស់​នាង ដោយ​នាង​បាន​ងាក​មកដើរ​លើ​កម្រាលព្រំ​ក្រហម​បង្អួត​សម្រស់​ដ៏​ឆើតឆាយ ក្នុងនាម​ជា​ភ្ញៀវ​កិ​ត្ត​យស​ក្នុង​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត Unknown Girl របស់​មិត្ត​នាង​ក្នុងអំឡុង​ការ​ប្រារព្ធ​មហោស្រព​ភាពយន្តទីក្រុង​កាន​នៅ​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​    ​តារា​បង្ហាញ​ម៉ូត​វ័យ ១៩​ឆ្នាំ​រូបនេះ​ហាក់​បាន​ឆក់យក​ចំណាប់អារម្មណ៍​ដ៏​ពិ​សេសមួយ​នៅក្នុង​កម្ម​វី​ធី​នៅក្នុង​ឈុត​ពណ៌​ក្រហម​ដ៏​ស្រៀវ​ស្រើប​របស់​អ្នក​រចនា​ម៉ូត​លោកAlexandre Vauthier ដោយបាន​បង្ហាញ​ទៅ​អ្នក​រាល់គ្នា​ជាមួយនឹង​រាងកាយ​ដ៏​ឥតខ្ចោះ​របស់​នាង ខណៈ ដែល​នាង​បានសម្រេច​ចិត្ត​ពុំ​ស្លៀក​ឈុត​ក្នុង​របស់​នាង អំឡុង​ការបង្ហាញ​ខ្លួនរបស់​នា​ង​នៅឯ​កម្មវិធី​ជួបជុំ​ដ៏​ធំ​មួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់