adverise with khmeread Blank

បុរសជនជាតិអាមេរិកម្នាក់ដេកស្លាប់ក្នុងផ្ទះជួល

    ភ្នំពេញ ៖ បុរសជនជាតិអាមេរិកម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងផ្ទះជួលមួយកាលពីល្ងាចថ្ងៃទី២១ធ្នូឆ្នាំ២០១៥នៅផ្ទះជយលលេខ៧អាអឺ២ផ្លូវលេខ ៤០៣សង្កាត់បឹងកឹងកង១ខណ្ឌចំការមន សង្ស័យគាំងបេះដូងស្លាប់។
   ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា  Ziemmiehe Sehalsilla vanអាយុ ៧៤ឆ្នាំជនជាតិអាមេរិក កាន់ប៉ាស្ព័រលេខS10174179ចូលមកភ្នំពេញនៅថ្ងៃទី២០តុលាឆ្នាំ២០១៥។
   បន្ទាប់ពីទទួលបានព័ត៌មាននេះសមត្ថកិច្ចចម្រុះរួមជាមួយតំណាងទូតអាមេរិកបានចុះទៅពិនិត្យនិងធ្វើកោសល្យពិច័យ ហើយសន្និដ្ឋានថាគាត់ស្លាប់ដោយសារគាំងបេះ ដូង ហើយដឹកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យ៕
adverise with khmeread

មតិយោបល់