adverise with khmeread 1

ប្រជាជនលើពិភពលោកនឹងស្លាប់រាប់បីវិនាទីនៅត្រឹមឆ្នាំ ២០៥០ ដោយសារតែកំពូលបាក់តេរីដែលស៊ាំនឹងថ្នាំផ្សះ

​    របាយការណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​បានឱ្យដឹងថា កំពូល​បាក់តេរី​នឹង​សម្លាប់​មនុស្ស​រាល់​បី​វិនាទី​នៅត្រឹម​ឆ្នាំ​២០៥០ ដរាបណា​ពិភពលោក​ធ្វើ​ចំណាត់ការ​ពី​ឥឡូវ​ទៅ​។ នេះបើយោង​តាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយថ្ងៃព្រហស្បតិ៍នេះ។

​    ​របាយការណ៍​ជា​សកល​នេះ​បានកំណត់​ផែនការ​សម្រាប់​ការពារ​ថ្នាំ "​កុំឱ្យ​វិលត្រឡប់​ទៅរក​យុគ​ងងឹត​ឡើងវិញ​" ដែល​តម្រូវឱ្យ​មានការ​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​។ 

​    ​របាយការណ៍​នេះ​ក៏បាន​អំពាវនាវ​ឱ្យមាន​ការផ្លាស់ប្តូ​រទាំង​ស្រុង​ក្នុង​របៀប​ដែល​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក (​ពពួក​ថ្នាំ​ផ្សះ​) ត្រូវបាន​ប្រើប្រាស់ និង​អំពាវនាវ​ឱ្យមាន​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ​ដើម្បី​អប់រំ​ប្រជាជន​។ 

​    ​របាយការណ៍​នេះ​បានទទួល​ការឆ្លើយតប​ចម្រុះ ជាមួយ​អ្នកខ្លះ​ព្រួយបារម្ភ​ថា ការអំពាវនាវ​នេះ​នឹងមិន​ទទួលបាន​ជោគជ័យ​គ្រប់គ្រាន់​ទេ​។ 

​    ​សមរភូមិ​ប្រឆាំង​មេរោគ​ឆ្លង ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​គឺជា​សង្គ្រាម​មួយ​ដែល​ពិភពលោក​កំពុងតែ​ចាញ់​យ៉ាង​លឿន និង​ត្រូវបាន​ពណ៌នា​ថា​ជា "​សមរភូមិ​គ្រោះថ្នាក់​ដូច​ភេរវកម្ម​យ៉ាង​អ៊ីចឹង​"​។ 

​    ​បញ្ហា​គឺថា យើង​មិនបាន​អភិវឌ្ឍ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ថ្មី​ឱ្យបាន​គ្រប់គ្រាន់ ហើយ​យើង​បាន​កំពុង​ខ្ជះខ្ជាយ​ថ្នាំ​ដែលមាន​ស្រាប់​។ 

​    ​ចាប់តាំងពី​របាយការណ៍​ឈ្មោះថា  Review on Antimicrobial Resistance ចាប់ផ្តើម​ចេញផ្សាយ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៤ មក មនុស្ស​ជាង​មួយ​លាន​នាក់​បាន​ស្លាប់​ដោយសារតែ​មេរោគ​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​។ 

​    ​ហើយ​ក្នុងអំឡុង​ពេលនោះ ក្រុម​វេជ្ជបណ្ឌិត​ក៏បាន​រកឃើញ​បាក់តេរី​ដែល​អាច​ស៊ាំ​នឹង​ថ្នាំ​ជម្រើស​ចុងក្រោយ​ឈ្មោះ ថ្នាំ Colistin ដោយ​នាំឱ្យមាន​ការព្រមាន​ថា ពិភពលោក​កំពុងតែ​ជិត​ខិត​ទៅរក "​យុគសម័យ​មុន​ថ្នាំ​អង់​ទី​ប៊ី​អូ​ទិ​ក​" វិញ​ហើយ​។ 

​    ​របាយការណ៍​នេះ​និយាយថា ស្ថានភាព​នឹង​រឹតតែ​អាក្រក់​ឡើង ជាមួយ​មនុស្ស ១០​លាន​នាក់​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ស្លាប់​រៀងរាល់ឆ្នាំ​ដោយសារតែ​មេរោគ​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​នៅត្រឹម​ឆ្នាំ ២០៥០៕ 

ប្រភព៖ ប៊ីប៊ីស៊ី

adverise with khmeread

មតិយោបល់