D0f7bd5c 88ef 494c 8f62 5579b57abb47

ដេញ​វៃ​រថយន្ត​ត្រូវ​រថយន្ត រ​យ៉ែ​រ​កិន​ម៉ូតូ​វិញ​ និង​ប្រើ​ហិ​ង្ស​ដាក់គ្នា​របួស​៣​នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ការបើកបរ​មិន​យោគយល់​គ្នា ធ្វើឱ្យ​បុរស​ជិះ​កង់​បី​មួយក្រុម​ដេញ វាយ​រថយន្ត​រហូត បង្ក​ក្លាយជា​អំពើហិង្សា​វាយតប់​គ្នា​ទៅវិញទៅមក​បណ្តាល​របួស​ធ្ងន់​ស្រាល​៣​នាក់​ចូលដេក​ពេទ្យ។​

    អំពើហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២​ និង​១០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ​២០១៦ ត្រង់ចំនុច​មុខ​បូរី​ប៉េង ហួត ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ពេជ្រ អាយុ​២៦​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់ ពីរ​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ព​ណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FJ 2009។​

    ចំណែក​រថយន្ត​បង្ក​ម៉ាក​កូរ៉េ​១​តោន​កន្លះ​ព​ណ៌ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q- 8754 ជិះ​គ្នា​៣​នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    តាម​ប្រភពព័ត៌មាន​ពី​ឈ្មោះ រដ្ឋា ដែល​ស្នាក់​នៅមុខ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូ​​តូ​បី​គ្រឿង​មាន​គ្នា​៩​នាក់​ ​បាន​ដេញ​វៃ​រថយន្ត​មួយគ្រឿង​ខាងលើ​ដោយ​យល់ថា​បើកបរ​ព្រហើន រហូតដល់​មុខ​បូរី​ប៉េង ហួត​ទើប​រថយន្ត​ឈប់​ដោយសារតែ​ជាប់​បារាស់​សន្តិសុខ​បូរី​ខាងលើ។​

    ពេលនោះ​ខាង​ម៉ូ​តូ ​បាន​ផ្ដួល​ម៉ូតូ​រត់​បំរុង​ទៅ​កាប់​រថយន្ត​ថែមទៀត តែ​ខាង​រថយន្ត​បានដាក់​លេខ រ​យ៉ែ​រ​ថយក្រោយ​ដេញ​បុក​ម៉ូ​តូ ​និង​កិន​ម៉ូតូ​ខាងលើ​នៅក្រោម​រថយន្ត​រហូត​ជ្រុល​ទៅបុក​បង្គោល​ខ្សែភ្លើង​បណ្ដាលឱ្យ​បាក់​ថែម​ទៀតផង។​

    លុះ​ក្រោយមក​ខាង​រថយន្ត ​និង​ម៉ូតូ​បាន​ចុះ​ដេញ​វៃ​គ្នា​ដូច​រឿង​ក្នុង​ខ្សែភាពយន្ត​អញ្ចឹង បណ្ដាលឱ្យ​ខាង​ម៉ូតូ​រងរបួស​បីនាក់​ម្នាក់​ក្នុងចំណោម​៣​នាក់​រងរបួស​ធ្ងន់​ដាច់​ម្រាមដៃ​ខាងឆ្វេង​ចំនួន​២​ និង​បែកក្បាល​ជា​ទំងន់​។ ក្រោយមក​ខាង​រថយន្ត​បាន​រត់គេចខ្លួន​បាត់អស់​នៅ​សល់តែ​ជនរងគ្រោះ​បីនាក់​នៅនឹងកន្លែង​កើតហេតុ​តែប៉ុណ្ណោះ។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះ​កុ​សមៈ​តាមរយៈ​រថយន្ត​សង្គ្រោះ​ឯង​ជន​។ ចំណែកឯ​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​ប្រគល់ឱ្យ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​យកទៅ​រក្សាទុករ​ង់​ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​

 

អ្នកនឹងចូលចិត្ត

មតិយោបល់