adverise with khmeread 10ad0fa9 7fea 4ff0 b41f acec31652f85

បុរស​ពោះ​មា​យ​ម្នាក់​ដើរ​ដាក់មង​ដួល​ផ្កាប់មុខ​ស្លាប់​ក្នុង​ទឹក​

    ភ្នំពេញ ៖ បុរស​ពោះម៉ាយ​ម្នាក់ ​ដោយសារតែ​ជីវភាព​ខ្វះខាត​ និង​មានកូន​ប្រុស​២​នាក់​ក្នុងបន្ទុក​បាន​ដើរ​ប៉ះ​ត្រកួន​និង​ដាក់​ម៉​ង​ដើម្បី​ច​ញ្ចឹ​ម​ក្រពះ ខណៈ​កំពុង​ដាក់​ម៉​ង​ក៏បាន​ដួល​ផ្កាប់មុខ​បណ្តាលឱ្យ​ស្លាប់​ក្នុង​ទឹក​បឹង។​

    ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៨ ​ខែឧសភា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​បឹង​មួយកន្លែងក្នុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    សព​ជនរងគ្រោះ​ឈ្មោះ ​ដុំ ចាន់​ធី ភេទ​ប្រុស ​អាយុ​៣២ មុខរបរ​ដើរ​ប៉ះ​ត្រកួន​ និង​ដាក់​ម៉​ង ស្នាក់នៅ​ខ្ទម នៅ​ជិត​កន្លែងកើតហេតុ​។ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រាំ​ង​ដៃ ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ​។​

    តាម​សាក្សី​ពី​បងស្រី​បង្កើត​ជនរងគ្រោះ​ឈ្មោះ ​ដុំ ចន្ថា បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​៤​រសៀល​ជន​ង​គ្រោះ​បាន​ទៅ​ដាក់​ម៉​ង​នៅក្នុង​បឹង​ដែល​នៅ​ជិត​ខ្ទម​របស់គាត់​ដើម្បី​បាន​ត្រី​យកទៅលក់​គ្រាន់​ចិញ្ចឹម​ក្រពះ​។​

    លុះ​រហូតមកដល់​វេលា​ម៉ោង​៩​យប់​ទើប​នាំគ្នា​ដើរ​ក​ក៏​ប្រទះឃើញ​ជនរងគ្រោះ​ដេក​ផ្កាប់មុខ​នៅក្នុង​បឹង​ស្លាប់​បាត់ទៅហើយ ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ជាក់ស្តែង​។​

    សមត្ថកិច្ច​បានបញ្ជាក់​ថា​ជនរងគ្រោះ​ស្លាប់ ​ដោយសារ​ខ្យល់គរ​ដួល​ផ្កាប់មុខ​ចូល​ទឹក​ទើប​ស្លាប់​បែបនេះ​។​

    ក្រោយពេល​សមត្ថកិច្ច​ពិនិត្យ​រួច​ទើប​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​​នៅឯ​ស្រុកកំណើត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់