adverise with khmeread 1

​ការពិត​មិនអាច​ប្រកែក​បាន​! លោក Klopp ចាញ់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រាំ​លើក​ជាប់​គ្នា​

​    ​បើទោះជា​មានកេរ្តិ៍ឈ្មោះ​ជា​គ្រូបង្វឹក​ល្អ​ដាច់​គេ​ម្នាក់​ក្នុង​តំបន់​អឺរ៉ុប ក៏​លោក Jurgen Klopp នៅតែ​មិនទាន់​ទទួលបាន​ជោគជ័យ​ខ្លាំងក្លា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទេ​។​

​    ​គ្រូបង្វឹក​រូបនេះ​បាន​ដឹកនាំ Liverpool បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League កាលពី​យប់មិញ​ដោយ​ចាញ់​ក្រុម Sevilla ៣-១ នៅ​ទីក្រុង​បា​ហ្ស​ល​ប្រទេស​ស្វ៊ី​ស​។ ប៉ុន្តែ​នេះ​មិនមែនជា​បរាជ័យ​លើកទីមួយ​ក្នុង​រដូវ​កាល​នេះ​ទេ លោក Klopp ក៏បាន​ដឹកនាំ​ចាញ់​ក្រុម Manchester City ក្នុង​វគ្គ​ប៉េ​ណា​ល់​ទី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Capital One Cup ផងដែរ​ក្នុងឆ្នាំនេះ​ដែរ​។​

​    ​ក្រ​ឡែក​មើល​កាលពី​គាត់​ដឹកនាំ​ក្រុម Borussia Dortmund របស់​ប្រទេស​អាល្លឺម៉ង់ លោក Klopp បាន​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ German Cup ក្រោម​ថ្វី​ជើង​ក្រុម Wolfsburg ដោយ​លទ្ធផល ៣-១ កាលពី​ឆ្នាំមុន​និង​បាន​ចាញ់​ក្រុម Bayern Munich កាលពី​ឆ្នាំ ២០១៤​។​

​    ​កាលពី​ឆ្នាំ ២០១៣ គាត់​ក៏បាន​ដឹកនាំ Dortmund ចាញ់​ក្រុម Bayern ម្តងទៀត ប៉ុន្តែ​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League កាលពី​ឆ្នាំ ២០១៣ នៅ​ទឹកដី Wembley​។​

​    ​ប៉ុន្តែ លើកចុងក្រោយ​ដែល​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​នៅ​ខែឧសភា ឆ្នាំ ២០១២​។ ដោយបាន​ជួយ Dortmund ឱ្យ​លើក​ពាន Bundesliga ពីរ​ឆ្នាំ​ជាប់​គ្នា លោក​ក៏បាន​ដឹកនាំ​ក្រុម Dortmund បំបាក់ Bayern នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ German Cup ដែល​នៅពេលនោះ​កីឡាករ Robert Lewandowski ធ្វើបាន Hat Trick៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់