adverise with khmeread 6296fb5a 5ad1 4568 8fbd 3f3afa108262

ស្រា​វឹង​ស្រា​បើក​រថយន្តបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ខ្ទេច​

    ភ្នំពេញ ៖ បុរស​ម្នាក់​ទំនង​ស្រវឹងស្រា​បាន​បើករថយន្ត​ម៉ាក ​RAV 4 ក្នុង​ល្បឿន​លឿន​ហើយ​រេ​ចង្កូត​ពេញ​ផ្លូវ ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ទ្រេត​ និង​ធ្លាក់​អំពូល​ភ្លើង​បែកខ្ទេច រួច​ម្ចាស់​រថយន្ត​បង្ក​បើកទ្វារ​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួនបាត់​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ ធនាគារ ចិន តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា។​

    តាម​សាក្សី​បាន​ប្រាប់​ឱ្យដឹងថា មុនដំបូង​គេ​ឃើញ រថយន្ត​បង្ក​ម៉ាក​RAV 4 ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2B.3592 បើក​ដោយ​បុរស​ម្នាក់ ដែល​គេ​ដឹងថា​ស្រវឹងស្រា បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ហើយ​បើក​រេ​ពេញ​ផ្លូវ ។

    ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​មក​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​ទ្រេត​ និង​ធ្លាក់​អំពូល​ភ្លើង​ដល់​ដី​បែកខ្ទេច​តែម្ដង ហើយ​រថយន្ត​បង្ក​បាន​បែក​ធុង​ទឹក កំពិត​កាង​ខាងមុខ​ទាំងស្រុង​រង​ការខូចខាត​យ៉ាងដំណំ​ដែល​មិនអាច​បន្តទៅ​មុខ​បាន​។​

    ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​បើកទ្វារ​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅ​និង​កន្លែងកើតហេតុ ហើយ​បន្ទាប់មក​ទើប​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​បង្ក​នោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់