adverise with khmeread Fa826d55 191b 495d a40e f6f28caa6a2c

ទំនាស់​ពាក្យសម្តី​ទាញ​ប៉័​ង​តោ​កាប់​ឱ្យ​របួស​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​យក​កាំបិត​បុ​ង័​តោ​កាប់​ជនរងគ្រោះ​បណ្តាលឱ្យមាន​របួស​កាល​ពីថ្ងៃ​ទី១៧ ខែឧសភា ​ឆ្នាំ២០១៦ វេលា​ម៉ោង១១​ និង​៣០នាទី នៅ​ចំណុច​ក្រុមទី ១០ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ទើប​សមត្ថកិច្ច​ចាប់ខ្លួន​នា​ល្ងាច​ថ្ងៃទី​១៨​ឧសភា​នេះ ។​

    ប៉ូលិស​និយាយថា ករណីនេះ​ផ្តើមឡើង​ពី​ទំនាស់​ពាក្យសម្តី​គ្នា​យក​កាំបិត​បុ​ង័​តោ​កាប់​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស។​

    លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង​១០​ និង​៤០​នាទី ទើប​ខាង​ជនរងគ្រោះ​ឈ្មោះ ​សុខ សម្បត្តិ​ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរប​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ១៨H ផ្លូវលំ ក្រុមទី ១០ ភូមិ​គ្រោលគោ​សង្កាត់ គីឡូម៉ែត្រ​លេខ​៦ មក​ដាក់​ពាក្យបណ្តឹង​។​

    បន្ទាប់មក​សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​ឈានទៅដល់​ធ្វើការ​ឃាត់ខ្លួន​ជនបង្ក​ឈ្មោះ ពេជ្រ បញ្ញា​រ៉ាត់ ភេទប្រុស ​អាយុ ២៦ ឆ្នាំ​មុខរប​ជាង​ម៉ា​ស៊ី​ន​ត្រជាក់ ស្នាក់​នៅផ្ទះ​លេខ ៧៨០ ផ្លូវលំ ក្រុមទី ៦ ភូមិក្រោលគោ​​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។​

    បច្ចុប្បន្ន​ប៉ូលិស​កំពុងតែ​កសាង​សុំ​ណុំ​រឿង​តាម​និ​វិធី​បញ្ជូនទៅ​តុលាកា​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់