អ្នកចាំទីក្លឹប Arsenal កីឡាករ Petr Cech បានឈ្នះស្រោមដៃមាសប្រចាំក្របខ័ណ្ឌ Premier League បន្ទាប់ពីរក្សា Cleansheet ចំនួន ១៦ លើកច្រើនជាងគេ។
អ្នកចាំទីរូបនេះគួរតែអរគុណកីឡាករ Chris Smalling របស់ក្រុម Manchester United បន្ទាប់ខ្សែការពាររូបនេះបានធ្វើឱ្យចូលទីខ្លួនឯងនៅជ័យជម្នះ ៣-១ ទៅលើក្រុម Bournemouth កាលពីថ្ងៃអង្គារនិងបានបញ្ចប់ក្តីសង្ឃឹមរបស់ David de Gea ក្នុងការរក្សាលទ្ធផល Cleansheet ដើម្បីឈ្នះរង្វាន់នេះ។
De Gea បានបញ្ចប់រដូវកាលនេះជាមួយការរក្សាមិនឱ្យគេស៊ុតចូលចំនួន ១៥ លើក ដោយស្មើជាមួយអ្នកចាំទី Joe Hart របស់ក្រុម Manchester City និង Kasper Schmeichel របស់ក្រុម Leicester City។
ស្របពេលនេះដែរ កីឡាករ Cech បានបន្តសប្តាហ៍ដ៏ល្អរបស់ខ្លួនដោយបានបញ្ចប់ជាមួយ Arsenal នៅលើក្លឹប Tottenham កាលពីសប្តាហ៍ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Premier League កន្លងទៅ៕
