adverise with khmeread 0a7f5345 9398 4fd5 be5e f74098dc327a

ស្រី​រូប​ស្រស់​ម្នាក់​ត្រូវ​អាវុធហត្ថ​ខេត្តកណ្តាល​ឃាត់ខ្លួន​ពីបទ​ចែកចាយ​ថ្នាំញៀន​

    កណ្តាល ៖ នារី​រូប​ស្រស់​ម្នាក់​ត្រូវបាន​អាវុធហត្ថ​ខេត្តកណ្តាល​ចាប់ខ្លួន​នា​វេលា​ម៉ោង​៤ ​និង​៣០​នាទី ល្ងាច​ថម​ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៦ ពីបទ​ចែកចាយ​ថ្នាំញៀន​។​

    កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ពាក់​ព​ន្ធ័​ករណី​គ្រឿងញៀន ស្ថិតនៅ ចំណុច​ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    មន្ត្រី​អាវុធ​ហ្ថ​បន្តថា ជនសង្ស័យ​ឈ្មោះ  ណាក់ ស៊ីវ យី ភេទស្រី អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ ភូមិ​លេខ​១ ឃុំស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។ ចាប់យក​វត្ថុតាង​រួមមាន ៖ ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​០៣​កញ្ចប់។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់