adverise with khmeread 2384e73b 8432 4bf3 9da1 bc5c489f2dd9

ប៉ូលិស​ក្រុង​បាត់ដំបង​ស្វែងរក​សាច់ញាតិ​សព​ម្នាក់​ដេកស្លាប់​ក្នុង​វត្ត​កណ្តឹង​

    បាត់ដំបង ៖ សាកសព​បុរស​ម្នាក់​មិនទាន់​ស្គាល់ឈ្មោះ​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​ថ្ងៃទី​១៨ ​ខែឧសភា​ ឆ្នាំ​២០១៦​នេះ ក្នុង​វត្ត​កណ្តឹង ក្រុង​បាត់ដំបង។​

    ប៉ូលិស​ក្រុង​បាត់ដំបង បាន​ជូនដំណឹង ដល់​ប្រជាពលរដ្ឋ​ព្រមទាំង​បងប្អូន មាមីង​និង​លោកយាយ​លោកតា ដែល​បាន​បាត់​សមាជិកគ្រួសារ សូម​មក​ទំនាក់ទំនង​មក​ទូរស័ព្ទ​លេខ 077 819 986 ព្រោះ​សមត្ថកិច្ច បាន​ប្រទះ​សាកសព​ម្នាក់​ដេកស្លាប់ ភេទ​ប្រុស ​អាយុ​30​ឆ្នាំ​ជាង​ហើយ​មាន​ស្លៀកខោ​ជើងវែង​សម្បុរ សណ្តែកបាយ នៅក្នុង​វត្ត​កណ្តឹង​។​

    ក្រោយពី​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​រួច​បាន​សុំ​យោបល់​លោក​ព្រះរាជអាជ្ញា ដើម្បី​កប់​សព​ក្នុង​បរិវេណ​វត្ត​កណ្តឹង ដើម្បី​ស្វែងរក​សាច់ញាតិ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់