adverise with khmeread 63d9db3c dcc5 4b87 9a5c b76707a2e924

ធ្វើ​ជាង​ម៉ាស៊ីន​ត្រ​ជាត់​មិនសូវ​កាក់កប សាក​លក់​គ្រឿងញៀន​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ មាន​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​១៨ ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ និង​២០​នាទី​យប់ នៅ​ចំណុច​បន្ទប់​លេខ​០២៤ ផ្ទះសំណាក់​ម្លិះ​លាភ ផ្ទះ​លេខ​១៧០៩ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​ឡុង​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ជាជាង​ម៉ាស៊ីនត្រជាក់​។​

    ប៉ូលិស​ខណ្ឌមានជ័យ បានឱ្យដឹងថា ប៉ូលិស​បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ពីបទ ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈ្មោះ កែវ ព​ណ្ណា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មុខរបរ ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​រួមមាន ​៖​ ក្រាម​ព​ណ៌ស​ថ្លា​ចំនួន​០១​កញ្ចប់​ថង់​ធំ​និង ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន រួច​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់