adverise with khmeread A436a9ce 23ec 41b8 bcae 372e29186a90

កាប់​ចាក់​គ្នា​របួស​ម្នាក់ ឃាត់ខ្លួន​៣​នាក់​

    ព្រះសីហនុ​៖ មាន​យុវជន​២ ក្រុម​បាន​កាប់​ចាក់​គ្នា​កាលពី​វេលា​ម៉ោងជាង​១០​យប់មិញ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ នោ​ម្តុំ​កែង​តុលាការ​ចាស់ ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ​ក្រុងព្រះសីហនុ​ បណ្តាលឱ្យ​របួស​ម្នាក់​និង​សមត្ថកិច្ច​ឃាត់ខ្លួន​៣​នាក់​។​

    បើតាម​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​រឿងនេះ​បានឱ្យដឹងថា អំពើហិង្សា​នេះ​បណ្តាលឱ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​មាន​យុវជន​៣​នាក់ ផ្សេងទៀត​ដែល​ពាក់​ព​ន្ធ័​នឹង​អំពើ​ហឹ​ង្សា​កាប់​ចាក់​គ្នា​នេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។

    យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​មូលហេតុ​និង​អត្តសញ្ញាណ​ពួកគេ​នៅឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់