adverise with khmeread Messi

Alex Ferguson: ហេតុផលដែល Messi និង Ronaldo ស្ថិតក្នុងកម្រិតផ្សេងគ្នា

          ក្នុងឋានៈ​ជា​ភ្ញៀវ​ក្នុង​កម្មវិធី  An Evening with Rory McIlroy នៅទីក្រុង​Dublin អតីត​អ្នក​ចាត់​ការ​ក្លឹប​ Man Utd លោក Alex Ferguson បាន​បញ្ចេញទស្ស ន​របស់លោក​ជុំវិញ​ចំណុច​ដែល​ Ronaldo ​អតីត​កីឡាកររបស់លោកក្លាយជា​កី ឡាករ​ឆ្នើម​បំផុត​​ក្នុង​ចំណោម​កីឡាករ​ទាំងពីរ។

          លោក Alex បាន​និយាយថា “សម្រាប់ខ្ញុំ វា​គួរឲ្យ​ចាប់អារម្មណ៍​ណាស់ ដែលបាន​ឮការពិភាក្សាគ្នា​អំពី​កីឡាករ​​ Messi និង​ Ronaldo ក្នុងពេល​បច្ចុប្បន្ន​នេះ”។

          លោក​បន្តថា “​ ​Messi គឺជា​កីឡាករ​ដ៏អស្ចារ្យ​ម្នាក់​។ គាត់រត់លឿនណាស់​នៅ​ពេលបាន​បាល់ជាប់ជើង។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​យល់​ផ្ទុយ​ពីនេះ។ Messi គឺជា​កី​ឡាករ​របស់​ក្លឹប Barcelona”។ “ប៉ុន្តែ​ Ronaldo អាចលេងឲ្យ​ក្លឹប Stockport County ហើយ​រក​បាន​គ្រាប់បាល់ hat-trick។ គាត់មានអ្វីៗគ្រប់យ៉ាង។ គាត់អាច ប្រើ​ជើងទាំង​ឆ្វេង​ ស្តាំ និងតែតបាល់។ គាត់មាន​ចិត្តក្លាហាន​ហើយ​មាន​ចំណុច​ច្រើន​ដែល​គ្រប់គ្នា​មើល​រំលង”។

          ​ Lionel Messi និង Cristiano Ronaldo ប្រហែលជា​ត្រូវ​អ្នក​ផ្សេងមក​ជំនួស​តំណែង​កំពូល​សម្រាប់កីឡាករ​ដែល​រក​បាន​គ្រាប់បាល់​ច្រើន​ជាងគេ​នៅ​ក្រប ខណ្ឌ​ La Liga។

          ​ ចាប់តាំងពី​ឆ្នាំ​២០០៩​មករដូវ​កាល​នេះ​គឺជា​លើក​ដំបូង​ហើយ ដែល​ទាំង Messi ឬ Ronaldo មិនអាចដណ្តើម​ពាន​ Pichichi Trophy បាន​ ខណៈ​ខ្សែ​ប្រ​យុទ្ធ Luis Suarez នាំមុខគេនៅលើ​តារាង​កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើន​បំផុត។ Suarez រក​បាន​៤០គ្រាប់​ គឺលើស​ Ronaldo ៥​គ្រាប់​និង​លើស Messi ១៤​គ្រាប់៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់