adverise with khmeread Olp6oqy   imgur

Cilla Kung ព្រលយពាក្យថា នឹងចូលនិវត្តពីអាជីពសម្តែង បន្ទាប់ពីមានពាក្យចចាមអារ៉ាមអវិជ្ជមាន

          ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះតារាស្រី Cilla Kung បាន​ពាក់ព័ន្ធនឹង​ភាព​ចម្រូងចម្រាស អវិជ្ជមាន​ជា​បន្ត​បន្ទាប់ ហើយ​ប៉ុន្មាន​ថ្ងៃមុនេះ មាន​ពាក្យ​ចចាមអារ៉ាម​លើក​ឡើង​ថា នាងបានបោះបង់ចោលមិត្តប្រុសយូរអង្វែង​ ដើម្បីមាន​ឱកាស​បាន​ចូល​ជិត​បុរស​ម្នាក់​មកពីត្រកូលអ្នក​មាន។

          ទាក់ទងនឹងពាក្យចចាមអារ៉ាម​អវិជ្ជមាន​ផ្សេងៗ នាងបាន​បដិសេធ​អំឡុង​បទសម្ភាសតាមទូរស័ព្ទ​ជាមួយស្ថានីយវិទ្យុមួយ។ ក្នុងពេល​ជាមួយគ្នានោះដែរ​ នាង​ក៏បាន​ព្រលយ​ពាក្យ​អំពីការ​ចូល​និវត្ត​ពីឧស្សាហកម្មកម្សាន្ត​ផងដែរ។

          ពិធីករ​បាន​សួរ Cilla ថា តើនាងមានមិត្តប្រុស​ថ្មី​ទេ? នាងបាន​និយាយ​ទំនាក់​ទំនង​ជា​មួយ​បុរសមកពីត្រកូលអ្នក​មាន​នោះគឺគ្រាន់តែ​ជា​មិត្ត​ភក្តិ​ល្អរបស់​នាងតែប៉ុណ្ណោះ។ Cilla ក៏បានបង្ហើបប្រាប់ពីមូលហេតុ​ចំពោះការបែកបាក់​ពី​មិត្ត​ប្រុស​យូរអង្វែង​របស់នាងផងដែរ។ Cilla បាននិយាយថា “​យើងមាន​បញ្ហា​ខ្លះ​ជា មួយ​គ្នា​។ ប៉ុន្តែ​យើងបាន​បែកផ្លូវគ្នាតាមសម្រួល។ ការបែកបាក់គ្នានេះគ្មាន​ពាក់​​ព័ន្ធនឹង​អ្នក​ដទៃទេ”៕

 

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់