adverise with khmeread Hitler getty

ជន​ចូលនិវត្តន៍​ម្នាក់​អះអាងថា​រកឃើញ​គ្រាប់បែក​នុយ​ក្លេរ​អ៊ែ​របស់​ហ៊ី​ត្លែរ​លាក់ទុក​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​

    ​​បុរស​ចូលចិត្ត​ផ្នែក​ប្រវត្តិសាស្ត្រ​ម្នាក់​មកពី​ខាងកើត​ប្រទេស​អាល្លឺម៉ង់​អះអាងថា​បាន​រកឃើញ​គ្រាប់បែក​នុយ​ក្លេរ​អ៊ែរ​របស់​ហ៊ី​ត្លែរ​នៅក្នុង​រូង​ក្រោម​ដី​មួយ​។​

​    ​លោក Peter Lohr អាយុ ៧០ ឆ្នាំ​បាន​ប្រើ​នូវ​រ៉ា​ដា​មើល​ក្រោម​ដី​ក្នុង​សង្កាត់ Jonas Valley ក្នុង​ទីក្រុង Thuringia ជា​កន្លែង​ដែល​គាត់​និយាយថា គាត់​បានឆ្លងកាត់​រូង​ក្រោម​ដី​ដ៏​ធំ​មួយ​។​

​    ​លោក Lohr ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​វិស្វកម្ម​ផ្នែក​មេកា​និក បាន​និយាយថា​ទម្រង់​រូបរាង​នៃ​វត្ថុ​នោះ​គឺ​ដូចគ្នា​ទៅនឹង​អាវុធ​នុយក្លេអ៊ែរ​។ គាត់​បានប្រើ​បច្ចេកវិជ្ជា​រូបភាព 3D ដើម្បី​ធ្វើការ​វិភាគ​លើ​វត្ថុ​ប្រាំ ហើយពីរ​នៃ​វត្ថុ​នោះ គាត់​អះអាងថា​ជា​គ្រាប់​អា​តូ​មិ​ក​។​

​    ​គាត់​បាន​ប្រាប់​ទៅ​កាសែត Bild ថា "​លោហៈធាតុ​ទាំងនោះ​បាន​នៅ​ទីនោះ​អស់​រយៈកាល ៧១ ឆ្នាំ​ហើយ​។ នៅ​ចំណុច​ខ្លះ​វា​នឹង​ពុក​ហើយ​បន្ទាប់មក​យើង​នឹងមាន​គ្រោះមហន្តរាយ​ដូច​ហេតុការណ៍ Chernobly យ៉ាង​អ៊ីចឹង​"​។​

​    ​លោក Lohr ត្រូវបាន​អាជ្ញាធរ​ប្រាប់ថា គាត់​មិនត្រូវ​បន្ត​ការស្រាវជ្រាវ​នេះ​ទៀត​ទេ​។​

​    ​ពេល​ជិត​ចប់​សង្គ្រាមលោកលើកទីពី​រ អ្នកទោស​សង្គ្រាម​បាន​បង្ខំ​ឱ្យ​ជីក​រូង​ក្រោម​ដី​ចំនួន ២៥ នៅក្រោម​ភ្នំ​នៅ​សង្កាត់ Jonas Valley ប៉ុន្ដែ​រឿងនេះ​ត្រូវបានបោះបង់ចោល​មុនពេល​បញ្ចប់សង្គ្រាម​និង​គោលបំណង​ក្នុង​ការជីក​រូង​ទាំងនេះ​នៅតែ​គ្មាន​នរណា​ដឹង​នោះឡើយ​។​

​    ​ជំរំ​ធ្វើ​ពលកម្ម Ohrdruf និង Jonas Valley ត្រូវបាន​កាន់កាប់​ដោយ​ទ័ព​អាមេរិក​នៅ​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៤៥ និង​ជា​លើកដំបូង​ដែល​ត្រូវបាន​រំដោះ​ដោយទ័ព​អាមេរិក​។​

​    ​អាជ្ញាធរ​អាមេរិក​បាន​ដក​ឧបករណ៍​បច្ចេកទេស​ចេញ មុនពេល​បំផ្ទុះ​រំសេវ​លើ​ផ្ទៃ​ចូល​ច្រក​ក្រោម​ភ្នំ និង​បាន​រក្សា​ការសម្ងាត់​នូវ​រាល់​ឯកសារ​ឆ្នាំ ១៩៤៥​ទាក់ទិនទៅនឹង​ជំរំ Ohrdruf ជិត ១០០​ឆ្នាំ​។​

​    ​ក្នុង​ឆ្នាំ ២០១៥ អ្នក​ប្រ​វត្ត​សាស្ត្រ​ស្ម័គ្រចិត្ត​ពីររូប​បាន​អះអាងថា ពួកគេ​បាន​រកឃើញ​រទេះភ្លើង​លាក់​នៅក្រោម​ដី​ក្នុងប្រទេស​ប៉ូឡូញ​ពោរពេញ​ទៅដោយ​កាក់​មាស​របស់​ពួក​ណា​ស៊ី (Nazi)​។ ប៉ុន្ដែ​តាម​ការស្រាវជ្រាវ​នៅលើ​ទីតាំង​ជាក់ស្តែង អ្នកជំនាញ​ស្រាវជ្រាវ​មិនបាន​រកឃើញ​អ្វី​ទាំងអស់​៕

 

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់