យន្តហោះ EgyptAir MS804 ចេញពីទីក្រុងប៉ារីសទៅគែររបស់អេហ្ស៊ីបបានបាត់ដានពីរ៉ាដានៅថ្ងៃព្រហស្បតិ៍នេះ។
យន្តហោះបានចេញពីអាកាសយានដ្ឋាន Charles De Gaulle នៃទីក្រុងប៉ារីសនៅម៉ោង ១១ និង ០៩ យប់នៅថ្ងៃពុធ (ម៉ោងនៅតំបន់បាត់ខ្លួន) និងបានបាត់ដានពីរ៉ាដាភ្លាម មុនពេលចុះចតក្នុងប្រទេសអេហ្ស៊ីប។
វាត្រូវបានគេសន្មត់ថាត្រូវមកដល់នៅម៉ោង ៣ និង ០៥ នាទី។ នៅលើយន្តហោះនោះមានអ្នកធ្វើដំណើរ ៥៩ នាក់ និងនាវិកនៅលើនោះ ១០នាក់។
ក្រុមហ៊ុនអាកាសចរណ៍បានសរសេរលើ Twitter ថា "ប្រភពជូនដំណឹងមួយនៅក្រុមហ៊ុន EgyptAir ថ្លែងថាជើងហោះហើរលេខ MS804 ដែលបានចាកចេញពីទីក្រុងប៉ារីសមកទីក្រុងគែរបានបាត់ដានពីរ៉ាដាហើយ"។
ពួកគេបន្ថែមថា យន្តហោះនោះបានបាត់ពីរ៉ាដាបន្ទាប់ពីហោះបាន ១២៨ គីឡូម៉ែត្រ(១០ នាទី) មុនពេលត្រូវចុះចតនៅព្រលានយន្តហោះប្រទេសអេហ្ស៊ីប។
ពួកគេបានបាត់សញ្ញា នៅពេលកន្លែងគ្រប់គ្រងចរាចរណ៍អាកាសបានបាត់ការទំនាក់ទំនងជាមួយនឹងយន្តហោះនៅម៉ោង ២ និង៤៥ ទៀបភ្លឺម៉ោងនៅទីក្រុងគែរ ១៥ នាទី មុនពេលយន្តត្រូវចុះចត។
ក្រុមហ៊ុនអាកាសចរណ៍ EgyptAir បានបញ្ជូនក្រុមជួយសង្គ្រោះដើម្បីស្វែងរកហើយ៕
ប្រភព៖ Dailymail
