adverise with khmeread 955fe616 b91b 4711 9cda 8a190b2b683f

លួច​ហើយ​រត់ចោលស្រុក​៦​ឆ្នាំ​ស្មានតែ​ប៉ូលិស​ភ្លេច​, មកវិញ​ជាប់​ខ្នោះ​

    ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​គរ​ ស្រុក​ត្បូងឃ្មុំ​ ចាប់ខ្លួន​តាម​ការអនុវត្ត​ដីកា​ពីបទ​លួច​នា​ថ្ងៃទី១៨ ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៣ ​និង​៣០ នាទី​នៅ​ចំណុច​ភូមិ​សែន​ជ័យ ឃុំ​គរ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​និយាយថា ប៉ូលិស​ប៉ុស្តិ៍​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ បាន​អនុវត្ត​ដីកាចាប់ខ្លួន លេខ​៧៣២ ចុះ​នៅ​ថ្ងៃទី ០៩/១២/២០១៤ ចេញ​ដោយ​លោក​​ ​ស៊ិ​ន វីរៈ ចៅក្រម​ស​ផុ​ប​សួរ​សាលាដំបូង​ខេត្ត​កំពង​ចាម បង្គាប់​ឱ្យ​ចាប់ខ្លួន​ឈ្មោះ រស្មី សុ​ភ័​ក្រ អាយុ២៤​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​សែន​ជ័យ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ពីបទ​លួច ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ ៤-១៧ និង​៥-១៥ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​០២/០៨/២០១១ ដែល​គេចខ្លួន​អស់​រយៈពេល ៦​ឆ្នាំ​ទើបតែ​លួច​ចូល​ផ្ទះ​។​

    ប​ចុ្ច​ប្បន្ន​ជនល្មើស​សមត្ថកិច្ច​នគ​របាល​ស្រុក កំពុង​រៀបចំ​បំពេញ​ឯកសារ​តាម​នីតិវិធី បញ្ជូនទៅ​តុលាការ​វិនិច្ឆ័យ​ទោស​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់