adverise with khmeread 1

៥២ ឆ្នាំ​? កុំ​កុំ​ពង្រឹង​ការហ្វឹកហាត់​បន្ថែម​សម្រាប់​ថត​ខ្សែភាពយន្ត​ថ្មី​ជាមួយ Vin Diesel

    ​វា​ពិតជា​ស័ក្តិសម​ជាទីបំផុត​ជាមួយ​រហស្សនាម​ថា បុរស​ខ្លាំង​បំផុត​របស់​ចក្រវាល (The Universe’s strongest) សម្រាប់ Donnie Yen ឬ​ហៅថា​កុំ​កុំ​។​

​    ​តារា​សម្តែង​ជើងចាស់​វ័យ ៥២​ឆ្នាំ និយម​លេង​ក្បាច់គុណ​រូបនេះ​ហាក់​កំពុង​មមាញឹក​ខ្លាំង​ជាមួយនឹង​ការពង្រឹង​កាយសម្បទា​របស់គាត់​ដើម្បី​ត្រៀមខ្លួន​ថត​ខ្សែភាពយន្ត​ហូលីវូដ xXx: The Return of Xander Cage ដែល​នឹង​ត្រៀម​ដំណើរការ​នាពេលខាងមុខ​នេះ​។​

​    ​The Return of Xander Cage ជា​ខ្សែភាពយន្ត​ផលិត​ដោយ Vin Diesel ដែលជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ដែលមាន ៣​ជំនាន់​មួយ​នេះ និង​ដឹកនាំ​សម្តែង​ដោយ​ផលិតករ  D.J. Caruso ។​

​    ​នៅក្នុង​ខ្សែភាពយន្ត​មួយ​នេះ Donnie ត្រូវ​ផ្តល់​តួនាទី​សម្តែង​ជា​តួអង្គ Xiang ជា​តួអង្គ​អ្នក​ចម្បាំង ដែល​បាន​ប៉ះទង្គិច​ជាមួយនឹង Xander Cage ដែលជា​តួ​ភ្នាក់ងារ​សម្ងាត់​របស់រ​ដ្ឋា​ភិ​បាល​សម្តែង​ដោយ Vin Diesel ។​

​    ​សម្រាប់​ការត្រៀមខ្លួន​ជាមួយ​ខ្សែភាពយន្ត​នេះ Donnie បានទទួល​របប​ហ្វឹកហាត់​សម្បទា​ដ៏​មមាញឹក​បន្ថែមទៀត​ដើម្បី​ទទួលបាន​រូបរាង​អស្ចារ្យ​មួយ​សម្រាប់​ខ្សែភាពយន្ត​ដ៏​ពិ​សេសមួយ​នេះ​។​

​    ​ដើម្បី​ប្រកួតប្រជែង​ជាមួយ Diesel ដែល​ត្រូវបាន​គេ​ច្បាស់​ជាមួយនឹង​សាច់ដុំ​ដ៏​រឹងមាំ និង​ខ្សែភាពយន្ត​បែប​វាយប្រហារ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ Donnie បានបញ្ជាក់​ថា​គាត់​ប្រហែលជា​ត្រូវ​ព្យាយាម​ហ្វឹកហាត់​កាយសម្បទា​របស់គាត់​ប​ន្ថែ​ម​ទៀត​។​

​    ​ដើម្បី​ទទួលបាន​សាច់ដុំ​ដ៏​រឹងមាំ Donnie បាន​ព្យាយាម​តម​អាហារ និង​ការហ្វឹកហាត់​យ៉ាង​ហ្មត់ចត់​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់