Af7208ae df2b 4636 9880 210f4b2a1a45

បុរស​ម្នាក់​យក​ខោខ្លី​ចងក​សម្លាប់ខ្លួន​ក្នុង​ទី​ឃុំឃាំង​

     កំពង់ចាម ៖ ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​ពីបទ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​នាំមក​ឃុំខ្លួន​បណ្តោះអាសន្ន​នោះ  បាន​ហែក​ខោខ្លី​របស់ខ្លួន ចង​.​ក​សម្លាប់ខ្លួន​ក្នុង​បន្ទប់​ឃុំឃាំង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

     សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ ជុន ម៉េង​ហាក់ ហៅ សៅ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​រីង ឃុំ​ជ្រៃវាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ដំបូង បុរស​រូបនេះ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​យក​កៅអី​ឈើ​ដេញ​វាយ​សំពង​ក្បាល​ប្រពន្ធ​ឈ្មោះ សា សុខ​ភី អាយុ​៥១​ឆ្នាំ កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃទី​១៦​ឧសភា តែ​ដេញ​វាយ​ប្រពន្ធ​មិនត្រូវ​ទេ ដោយបាន​ចៅប្រុស​ម្នាក់​ជួយ​ចាប់​ទាន់ ។​

     ក្រោយពេល​ដេញ​វាយ ប្រពន្ធ​បានមក​ដាក់ពាក្យ​បណ្ដឹង​សុំ​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់ និង​បាន​ប្តឹង​សុំ​លែងលះ​ទៀតផង ។ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​បុរស​នេះ​មក​សាកសួរ​នឹង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​បន្ទប់​ឃុំឃាំង​។​

     ប៉ូលិស​បាន​បន្តថា នៅ​បន្ទប់​ឃុំឃាំង​នោះ​ជននេះ​បានធ្វើ​សកម្មភាព​ដោយ​យក​ខោខ្លី​ហែក​ធ្វើជា​ខ្សែ​ហើយ​ចង់ក​ធ្វើអត្តឃាត​ខ្លួនឯង​រហូតដល់​ស្លាប់​តែម្តង ដោយ​ចងភ្ជាប់​នឹង​ដែក​ចំ​ម្រឹ​ង​ប​ង្អូ​ច​។ បុរស​នេះ​ធ្វើអត្តឃាត​នៅពេល​ទៀបភ្លឺ ។​លុះដល់​ម៉ោង​ជិត​៧​ព្រឹក​ទើប​សមត្ថកិច្ច​បានឃើញ​។​

    ប៉ូលិស​ថា ជននេះ​អាច​តូច​ចិត្តនឹង​ប្រពន្ធ​ប្តឹង​លែងលះ​ដោយសារតែ​ខ្លួន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​រាល់ថ្ងៃ​។ សព​ត្រូវបាន​ប៉ូលិស​ប្រគល់​ឱ្យទៅ​គ្រួសារ​ធ្វើបុណ្យ​រួចហើយ ៕​

មតិយោបល់