adverise with khmeread 46d71896 cb6a 40ce 81c5 027380d2c26a

ព័ត៌មាន​បន្ថែម​ស្តីពី ទឹក​ប្ដូរ​និស្ស័យ វ៉ៃ​ប្រាវ​ជាប់​ខ្នោះ​៣​នាក់​

    ព្រះសីហនុ ៖ យុវជន​ម្នាក់​ក្នុងចំណោម​៣​នាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​ត្រូវបាន​ក្រុមយុវជន​មួយក្រុម​ផ្សេងទៀត​មាន​គ្នា​៣​នាក់​ដូចគ្នា​វាយ​មួយ​កែវស្រា​រយះ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​ខណៈពេលដែល​ក្រុមយុវជន​រងគ្រោះ​គ្រាន់តែ​សំឡឹង​មើលមុខ​ក្រុមយុវជន​បង្ក បន្ទាប់ពី​ស្រា​ចូល​ក្នង​ពោះ​រួចមក​។​

     អំពើហិង្សា​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១៨​ឧសភា​ឆ្នាំ​២០១៦​ក្នុង​ហាង​ខា​រា​អូ​ខេ​មួយកន្លែង​យីហោ ធីតា ស្ថិតក្នុង​ក្រុម​២​ភូមិ​៤​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

     យោងតាម​ប្រភពពី​ឈ្មោះ សិ​ទ្ឋ កុសល អាយុ​១៩​ឆ្នាំ​ជា​មិត្ត​ភ័​ត្រ​ជនរងគ្រោះ​បាន​រៀបរាប់ថា យុវជន​រងគ្រោះ​ឈ្មោះ វ៉ាន់ ភេទ ប្រុស អាយុ​ប្រហែល​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ  មានមុខ​របរ ជាង​ប៊ៀ​ក​ថ្នាំ ត្រូវបាន​យុវជន​មួយក្រុម​ផ្សេងទៀត ដែល​អង្គុយ​ផឹកស្រា​តុ​ក្បែរ​គ្នា ក្នុង​ហាង​ខា​រា​អូ​ខេ យីហោ ធីតា វាយ​ឱ្យ​សន្លប់​ដោយ​ពុំ​ដឹងខ្លួន​។​

      ប្រភព​ដដែល​បន្តថា​នៅមុន​កើតហេតុ​ខ្លួន​និង​មិត្ត​ភ័​ត្រ​ម្នាក់ទៀត​ឈ្មោះ យ៉ឹ​ង មករា រួមជាមួយ​យុវជន​រងគ្រោះ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មក​ម្តុំ​ក្រោយ​ពេទ្យ ដើម្បី​ច្រៀង​ខា​រា​អូ​ខេ​។ នៅពេល​កំពុង​ផឹក​យុវជន​រងគ្រោះ​បាន​មើលមុខ ក្រុមយុវជន​បង្ក​ហើយ​បាន​ផឹកស្រា​បៀរ​និង​ច្រៀង​ធម្មតា​។​

    មួយសន្ទុះ​ក្រោយ​ស្រាប់តែ​ក្រុម​ជនបង្ក​បាន​កាន់​កែវស្រា​ដើរ​សំដៅ​មកកាន់​តុ​របស់​ពួកខ្លួន​នៅពេលនោះ​ពួកខ្លួន​ស្មានតែ​គេ​មកសុំ​ជល់​កែវ​លក្ខណៈ​មិត្តភាព​។ ផ្ទុយទៅវិញ​នៅពេល​មកដល់​ជនបង្ក​ម្នាក់​ក្នុងចំណោម​៣​នាក់​បាន​យក​កែវស្រា​បៀរ​មក​វាយ​លើ​យុវជន​រងគ្រោះ​តែម្តង​។​

     ឃើញ​ដូច​នោះ​ពួកខ្លួន​ក៏បាន​រត់​ចែកផ្លូវ​គ្នាយ​ករួច​តែ​ខ្លួន​ហើយ​បាន​ទៅប្តឹង​ប្រជា​ការពារ​ភូមិ​ក្បែរ​នោះ​ហើយ​ក្រុមយុវជន​បង្ក​បាន​ជិះ​ម៉ូតូ​ចេញទៅ​ក្នុង​បំណង​គេចខ្លួន តែ​ត្រូវ​កម្លាំង​ប្រជា​ការពារ​ភូមិ​រួមជាមួយ​សមត្ថកិច្ច​ប៉ូលិស​តាម​ចាប់បាន​ភ្លាមៗ​។  ឯ​យុវជន​រងគ្រោះ​ត្រូវបាន​ខ្លួន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ចំការ ។​

     សមត្ថកិច្ច​បន្តថា យុវជន​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ចាន់ មុន្នី ភេទ ប្រុស​អាយុ​២០​ឆ្នាំមាន​មុខរបរ​កម្ម​ក​រោងចក្រ​ញូ​ស្តារ​ស្នាក់នៅ​បន្ទប់​ជួល​មុខ​រោងចក្រ​ញូ​ស្តារ​ស្ថិត​ក្នុងភូមិ​១​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​មានស្រុក​កំណើត​នៅ​ស្រុក​ដូន​កែវ ខេត្តតាកែវ ទី​២ -​ឈ្មោះ​អ៊ិត រត​នី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំមាន​មុខរបរ​កម្ម​ក​រោងចក្រ​ញូ​ស្តារ​ស្នាក់នៅ​បន្ទប់​ជួល​មុខ​រោងចក្រ​ញូ​ស្តារ​ស្ថិត​ក្នុងភូមិ​១​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ មាន​ស្រុកកំណើត ស្រុក​កំពង់ត្រាច ខេត្តកំពត និង ទី​៣-​ឈ្មោះ សយ ណូ​វណ្ណ ភេទ​ប្រុស អាយុ​២៤​ឆ្នាំមាន​មុខរបរ​កម្ម​ក​រោងចក្រ​ញូ​ស្តារ​ស្នាក់នៅ​បន្ទប់​ជួល​មុខ​រោងចក្រ​ញូ​ស្តារ​ស្ថិត​ក្នុងភូមិ​១​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ មាន​ស្រុកកំណើត ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។   

​    ​បច្ចុប្បន្នកំពុង​ចាត់ការ​តាមច្បាប់ ៕

adverise with khmeread

មតិយោបល់