adverise with khmeread 20cac057 0acd 4272 9faf 1b6647cb119a

លួច​ឱ្យ​ម្ចាស់​គេតាម​ទាន់​លទ្ធផល​ចុងក្រោយ​ញាក់សាច់​!

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់បាន​ព្រួត​វាយ​ទ្រមខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ចូលទៅក្នុង​បន្ទប់​ជួល​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​នៅក្នុង​បន្ទប់​ជួល  ។​

      ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ជាប់​និង​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​LHR ផ្លូវ​២០១១ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

      បុរស​ឈ្មោះ​មុន ល័​ក្ខ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នកមើលការខុសត្រូវ​ផ្ទះជួល​បាន​ឲ្យ​ដឹងថា ដំបូង​គាត់​បានឃើញ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​បានមក​ឈប់​នៅខាងមុខ​ផ្ទះ  ហើយ​អ្នកជិះ​ពីក្រោយ​បាន​ចូលទៅក្នុង​បន្ទប់​ជួល​បំណង​លួច​ទ្រព្យសម្បត្តិ​។​

    ពេលនោះ​គាត់​បាន​ចេញមក​ទាន់ ហើយ​សួរថា​ទៅណា​? ជនសង្ស័យ​ក៏បាន​ឆ្លើយថា "​មករក​បងប្អូន "​ហើយក៏​បានចេញ​ទៅវិញ ។ មួយសន្ទុះ​ក្រោយ ជនសង្ស័យ​ក៏បាន​ចូលមក​ម្តងទៀត ហើយ​បានធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ ទើប​គាត់​ស្រែកថា​"​ចោរៗ "​បង្ក​ឲ្យ​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដេញចាប់បាន​ម្នាក់​វាយ​ស្ទើរ​ស្លាប់ និង​ម្នាក់ទៀត​ដែល​ចាំ​ផ្លូវ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​

​    ​ប៉ូលិស​បានឱ្យដឹង​ថាជ​ន​សង្ស័យ​ឈ្មោះ​ឌឿ​ន អាយុ​២០​ឆ្នាំ មុខរបរ​និង​ស្នាក់​មិន​ពិតប្រាកដ ហើយ​ធ្លាប់ធ្វើ​សកម្ម​ភាពជា​ច្រើនដង​មកហើយ​។​

​    ​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​មូលដ្ឋាន​ហៅ​រ៉ឺម៉ក​កង់​បី​ដឹក​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​រង់ចាំ​សាកសួរ​ពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់