adverise with khmeread 0f1d0f6c 603f 4531 b151 3f6743648c0c

ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ព្រមទាំង​ដកហូត​គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម​

   ស្ទឹងត្រែង  ៖ អាវុធហត្ថ​ខេ​ត្ស្ទឹ​ង​ត្រែង​បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់​ព្រមទាំង​ដកហូត​ថ្នាំញៀន​មួយកញ្ចប់​ធំ ត្រង់ចំណុច​ដុង​ក្រឡ​ផ្លូវបំបែក​ធ្វើ​ថ្មី​ព្រំដែន ស្ថិតក្នុង​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ព្រឹក​ម៉ោង​០៩​និង​២០​នាទី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ ព្រមទាំង​បញ្ជូន​ខ្លួន មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​សួរនាំ​បន្ថែម​។​

    មន្ត្រី​អាវុធហត្ថ​បាន​ប្រាប់​ឱ្យដឹងថា   មុននឹង​ឈានដល់​ការឃាត់​ខាងលើនេះ​កម្លាំង​អាវុធហត្ថ​បានរៀបចំ​កម្លាំង​តាមឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ព្រមទាំង​ដាក់​បណ្តាញ​តាម​ស៊ើបអង្កេត​ជាច្រើន​ថ្ងៃ និង​ដោយ​ប្រើ​វិធាន​ញួ​សញុ​ង​ឱ្យមាន​ការលក់​និង​មាន​ការទិញ ទើប​អាច​កំណត់​មុខសញ្ញា​បាន រួច​ធ្វើការ​ឃាត់ខ្លួន​ពេលដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​តែម្តង​។​

    ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​អាវុធហត្ថ បាន​បញ្ជូន​ខ្លួន​មកកាន់​ទីបញ្ជាការ​ដ្ឋ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ​និង​ធ្វើ​តេស​រក​សារធាតុ​ញឿ​ន ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា  ការចុះ​បង្ក្រាប​ករណី​ខាងលើនេះ សមត្ថកិច្ច​បាន​ធ្វេ​ី​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ខាំ​មៃ សៃ​ញ៉ា​វង់​ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ  រស់នៅ ភូមិ​គី​ណាក់ ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ព្រមទាំង​ដកហូត​បាន​វត្ថុតាង រួមមាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តូ​មីន ពណ៌​ស ថ្លា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​មួយកញ្ចប់​ធំ​ដែលមាន​ទម្ងន់​ជិត​មួយ​គីឡូក្រាម រួម​នឹង​ម៉ូតូ​មួយគ្រឿង​ម៉ា​កវេ​វ ស្លាក​លេខ​ឡាវ​ផងដែរ​។​

    បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​អាវុធហត្ថ​រៀបចំ​កសាង​សំណុំរឿង​ព្រមទាំង​បញ្ជូន​ខ្លួន​បន្តទៅ​កាន់​តុលាការ​ដាក់ទោស​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​កម្ពុជា ៕​

adverise with khmeread

មតិយោបល់