adverise with khmeread 1

Arteta សុខចិត្ត​ដើរចេញ​ពី​ក្លឹប Arsenal បន្ទាប់ពី​ដឹងថា ខ្លួន​លេង​មិនកើត​និង​នៅ​ជាមួយ​ក្លឹប​ក៏​មិន​ចម្រើន​

    ​ខ្សែបម្រើ Mikel Arteta បាន​ទទួលស្គាល់ថា គាត់​មិនអាច​បន្ត​ជា​កីឡាករ​របស់ Arsenal ដោយ​មិន​រអៀសខ្លួន​នឹង​និយាយថា កំពុង​កេងចំណេញ​លើ​កាំភ្លើង​ធំ​ឡើយ​។​

​    ​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​លេង​ការប្រកួត​ចុងក្រោយ​របស់គាត់​កាលពី​សប្តាហ៍​មុន​នៅក្នុង​ជ័យជម្នះ ៤-០ ទៅលើ​ក្រុម​អន់ Aston Villa​។​

​    ​រូបគេ​បាន​និយាយថា "​វា​ពិតជា​ពិបាក​ណាស់​ដើម្បី​ឈប់​លេង​បាល់ ប៉ុន្តែ​ខ្ញុំ​ចង់​ចាកចេញ​។ ខ្ញុំ​ចង់​សម្រេចចិត្ត​និង​បាន​គិតថា នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ខ្ញុំ​មិន​ស័ក្តិសម​បង្ហាញមុខ​នៅលើ​ទីលាន​របស់​ក្លឹប​នេះ​ទៀតឡើយ​។ អ្នក​ត្រូវតែទទួលស្គាល់​វា​។ វា​ហាក់ដូចជា​យូរណាស់​មកហើយ​ដែល​ខ្ញុំ​បាន​លេង​បាល់ ហើយ​ខ្ញុំ​មិន​ចង់​កេងប្រវ័ញ្ច​លើ​ពួកគេ​តទៅ​ឡើយ​។ ដល់ពេល​ហើយ​"​។​

​    ​គាត់​បាន​បន្តថា គាត់​បាន​រងរបួស​ជាច្រើនលើក​ជាច្រើន​សា ហើយ​ដើម្បី​លេង​ឱ្យ​ក្លឹប​នេះ គាត់​ត្រូវតែមាន​សមត្ថភាព​ល្អឥតខ្ចោះ ដូច្នេះ​គាត់​មិនមាន​អារម្មណ៍​អាម៉ាស់​អ្វី​ឡើយ​ដែល​ទទួលស្គាល់​បែបនេះ​និង​សម្រេចចិត្ត​ឈប់​លេង​ឱ្យ Arsenal៕

ប្រភព៖ Metro

adverise with khmeread

មតិយោបល់