1

Chelsea ជិត​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ Nike បន្ទាប់ពី​ផ្តាច់ទំនាក់ទំនង​ជាមួយ Adidas

    ​ក្លឹប​បាល់ទាត់ Chelsea នឹង​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​លើ​សម្លៀកបំពាក់ ក្រុមហ៊ុន Nike ដែលមាន​តម្លៃ ៦០ លាន​ផោន​ក្នុង​មួយឆ្នាំ ដែល​វា​នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លំដាប់​ទី​ពីរ​នៅ Premier League​។​

​    ​ក្រុម​តោ​ខៀវ​បានប្រកាស​កាលពី​ដើមខែ​នេះ​ថា ពួកគេ​នឹង​ចែកផ្លូវ​ជាមួយ​ក្រុមហ៊ុន​យក្ស Adidas នៅ​ចុងរដូវ​កាល​ក្រោយ បន្ទាប់ពី​ភាគី​ទាំងពីរ​បានសម្រេច​ចិត្ត​កាត់ផ្តាច់​កុងត្រា​បច្ចុប្បន្ន​មុន​ប្រាំ​មួយឆ្នាំ​។​

​    ​កិច្ចព្រមព្រៀង​អាវ​របស់ Adidas ដែលមាន​តម្លៃ ៣០ លាន​ផោន​ក្នុង​មួយឆ្នាំ ជា​ចំនួន​ដែល​ក្រុមហ៊ុន​យក្ស​អាមេរិក Nike នឹង​បន្ថែម​គុណ​ពីរ បើទោះជា Chelsea នឹងមិន​ប្រកួតប្រជែង​នៅ​តំបន់​អឺរ៉ុប​រដូវ​កាល​ក្រោយ​ក៏ដោយ​។​

​    ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ Nike នេះ​នឹង​ធ្វើឱ្យ Chelsea រកបាន​ច្រើនជាង Man City ចំនួន ១២ លាន​ផោន និង​កិច្ចព្រមព្រៀង​របស់ Arsenal ជាមួយ Puma មានតម្លៃ ៣០ ផោន​ក្នុង​មួយឆ្នាំ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី Man Utd នៅតែ​បាន​ច្រើនជាង Chelsea ខណៈ​បិសាច​ក្រហម​បាន​ចុះ​កុងត្រា​រយៈ ១០ ឆ្នាំ​ជាមួយ Adidas ដែលមាន​តម្លៃ ៧៥ លាន​ផោន​ក្នុង​មួយឆ្នាំ​៕

ប្រភព៖ Dailymail

មតិយោបល់