adverise with khmeread Go pro 2

ខ្លាំង​បាត់​! ជិះ​យន្តហោះ​ធ្លាក់​ហើយ ចេញពី​យន្តហោះ​ឆ្លៀត​ថត Selfie ទៀត​

​    ​វីដេអូ​មួយ​ថត​ដោយ​កាមេរ៉ា GoPro បង្ហាញ​ពី​អ្នក​លោតឆ័ត្រ​យោង​មួយក្រុម​កំពុង​វឹកវរ និង​ភ័យខ្លាច​អំឡុងពេល​យន្តហោះ​ធ្លាក់ ពេលយន្តហោះធ្លាក់ដល់អ្នក​លោតឆ័ត្រ​យោង​ម្នាក់​ក្នុងចំណោម​នោះ​បែរជា​ឆ្លៀត​ថត Selfie ធ្វើ​ព្រងើយ​ទៅវិញ​។​

​    ​សុ​បិ​ន្ត​អាក្រក់​បានមក​លើ​អ្នក​លោតឆ័ត្រ​យោង​ទម្លាក់​ពីលើ​យន្តហោះ ១៧ នាក់ ក្នុង​ទីក្រុង Sacramento រដ្ឋ California​។​

​    ​តាម​ប្រភព​វេ​ប​សាយ Nydailynews បានឱ្យដឹងថា ម៉ាស៊ីន​មួយ​របស់​យន្តហោះ Cessna បាន​ជួប​បញ្ហា​និង​អ្នកបើក​យន្តហោះ​ព្យាយាម​បើក​ត្រឡប់​ទៅ​ព្រលានយន្តហោះ​វិញ​។​

​    ​យ៉ាងណា​វិញ​យន្តហោះ​បាន​បើក​ទាប​ពេក​និង​បាន​ធ្លា​ក់នៅ​ចម្ការ​ទំពាំងបាយជូរ​។ ហើយ​កាមេរ៉ា GoPro ដែល​ភ្ជាប់​ជាមួយនឹង​មួកសុវត្ថិភាព​របស់​អ្នក​លោតឆ័ត្រ​យោង​ម្នាក់​ឈ្មោះ Brandon Aleshire បាន​ថត​ជាប់​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​រន្ធត់​មួយ​នោះ​៕

 

adverise with khmeread
ប្រភព៖ indianexpress

អ្នកនឹងចូលចិត្ត

មតិយោបល់