adverise with khmeread C0e07fe8 bd1e 4643 b826 8a7f7bb2c07f

កំពុង​ចែកចាយ​គ្រឿងញៀន ប៉ូលិស​ក្របួច​បាន​៣​នាក់​

    កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​និយាយថា «​ក្មេងៗ​ណាស់ អនាគត​ក៏​នៅ​វែងឆ្ងាយ​..​ឪពុកម្តាយ​គាត់​ដឹង​គាត់​ស្លឈាម​ណា​ក្មួយៗ ព្រោះ​លុយ​ក្មួយ​ឯង​យក​ពី​គាត់​ខំ​រក​ទាំង​ញើស ទាំង​ឈាម​នឹង​គឺ​ប្រាសចាក​ពី​បំណង​ពួកគាត់​...​វ័យ​នេះ វ័យ​ប្រឹង​ជញ្ជក់​ចំណេះវិជ្ជា មិនមែន​ទៅ​សេព​គ្រឿងញៀន​អញ្ចឹងទេ​ណា​ទាន​ម្ចាស់។ ដាច់ខាត​ត្រូវ​បង្ក្រាប យុវវ័យ​គ្រប់រូប​ត្រូវ​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន​! »​។​

    លោក​ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​បែបនេះ​បន្ទាប់ពី​កម្លាំង​របស់លោក​បង្ក្រាប​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដើម្បី​ជួញដូរ​​នា​ថ្ងៃទី​១៩​ ឧសភា​ ឆ្នាំ​២០១៦​វេលា​ម៉ោង៩ ​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ​សេង សុខ​ឃុន ភេទប្រុស អាយុ ១៩ ឆ្នាំ​នៅ​ភូមិ​ស្វាយ​ជួរ ឃុំ កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ហើយ​ឃាត់ខ្លួន​បាន​៣​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ០៣ ​នាក់​គឺ​១-​ឈ្មោះ សេង សុខ​ឃុន ភេទប្រុស​ អាយុ ​១៩ ​ឆ្នាំ​ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង​ ខេត្តកណ្ដាល​ មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​), ២.​ឈ្មោះ ​មឿ​ន វាសនា ភេទប្រុស​ អាយុ ១៧ ឆ្នាំ ​ជនជាតិខ្មែរ មុខរបមិន​ពិតប្រាកដ​មាន​ទីលំនៅ​ស្នាក់ នៅផ្ទះ​ជួល​ក្រោយ​វត្ត​ក្របៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​)​, និង​៣.​ឈ្មោះ វង់ ចាន់​ដា​រ៉ា ភេទប្រុស ​អាយុ​ ១៨​ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ​ស្នាក់នៅ​ផ្ទះជួល​ក្រោយ​វ​ត្ក​ក្របៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​)​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​រួមមាន​១.​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ​០៣ ​កញ្ចប់​មាន​​ ១ ​កញ្ចប់​តូច និង ​០២ ​កញ្ចប់​ធំ​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​, ២-​សម្ភា​រះ​សម្រាប់​វិច​ខ្ចប់​មួយចំនួន​ និង​៣-​កូន​ក​ន្រៃ្ត​ពណ៌​ស​ចំនួន​០១​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​មានការ​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ក្រោមផ្ទះ​ជនសង្ស័យឈ្មោះ​​ សេង សុខ​ឃុន ភ្លាមនោះ​កម្លាំង​ប៉ុស្តិ៍​កោះ​ខែល​ ក៏បាន​ចេញទៅ​លោម​ព​ទ្ធ័​ចាប់​រួច​ធ្វើការ​ឆែកឆេរ​ក៌​បាន​រកឃើញ​ម៉្សៅ​ស​ថ្លា​ស​ង្ស​យ័​ជា​ប្រភេទ​ម៉ា​ទឹកកក រួច​ក៏​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង​ចាត់​ការបន្ត​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់