adverise with khmeread 963e96f1 4dc5 4ba7 8793 19b726a65e93

ដំបូង​ចាប់​ចោរលួច​ម៉ូតូ​ម្នាក់ ក្រោយមក​ចាប់បាន​៤​នាក់​ទៀត​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ចោរលួច​គាស់​បន្ទប់​យក​ម៉ូតូ​ពី​ជម្ពូ​វ័ន​បាត់​ពីរ​គ្រឿង​កាលពី​យប់ម្សិល​មិញ​ត្រូវ​ម្ចាស់​ម៉ូតូ​ប្រទះឃើញ​ជនសង្ស័យ​ជិះ​នៅ​ភូមិ​ទួល​ពង្រ​ហើយ​បាន​សុំឱ្យ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច​ចាប់បាន​ម្នាក់​ ហើយ​បន្ត​តាម​ចាប់​បក្សពួក​ស្រី​ប្រុស​​ ៤ ​នាក់​បន្ថែមទៀត​សរុប​បាន​ ៥ ​នាក់ (​ស្រី​២​នាក់​) នៅ​រសៀល​ថ្ងៃទី​១៩​ ឧសភា​នេះ។​

    ប៉ូលិស​និ​យា​ថា ជនសង្ស័យ​ទី​១-​ឈ្មោះ សួន ពិសិដ្ឋ ​អាយុ ​២២​ ឆ្នាំ ​ស្នាក់នៅ​ភូមិ​ពាំង​ថ្លឹង​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ស្រុកកំណើត​ខេត្តកំពត​,​ ទី​២-​ឈ្មោះ មិន បុរី ​អាយុ​ ២២ ​ឆ្នាំ​,​ ទី​៣-​ឈ្មោះ ​ញឹម ធាន​ អាយុ​ ២០ ​ឆ្នាំ​, ទី​៤-​ឈ្មោះ​ វ៉ែន ចាន់ណា​វីន​ ភេទ​ស្រី​ និង​ទី​៥-​ឈ្មោះ​ ពេ​ច ស្រី​យ័ន ​អាយុ ​២០​ ឆ្នាំ ​ស្នាក់នៅ​ផ្ទះជួល​ជាមួយគ្នា​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោ​ឬិ៍​សែន​ជ័យ​។​

    ប៉ូលិស​បន្តថា ភ្លាម​រយៈពេល​១​ម៉ោង​សមត្ថកិច្ច​តាម​ចាប់​បក្សពួក​បាន​បន្ថែម​ចំនួន​ស្រី​ប្រុស​ ៤​ នាក់​ទៀត​សរុប ​៥​ នាក់​ស្រី ​២​ នាក់​ប្រុស​ ៣ ​នាក់​។ ម្ចាស់​ម៉ូតូ​បានឱ្យដឹងថា​កាលពី​ម្សិលមិញ​ពួកគាត់​បាន​ចាក​ចេញពី​បន្ទប់​ជួល​ទៅធ្វើ​ការ​អស់​។ នៅពេលដែល​ត្រលប់​មកពី​ធ្វើការ​វិញ​ឃើញ​ទ្វារ​បើក​សោ​បាត់​ម៉ូតូ​ពីរ​គ្រឿង​ម៉ា​កនិច​ ១ គ្រឿង​ និង​ម៉ា​កវេ​វ​ ១​ គ្រឿង។​

    លុះ​មកដល់​ពេលព្រឹក​នេះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តាមផ្លូវ​ទួល​ពង្រ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​របស់ខ្លួន​ក៏​ស្រែក​ផ្អើល​សមត្ថកិច្ច​កិច្ច​ និង​ប្រជាពលរដ្ឋ​ចាប់បាន​ម្នាក់​ហើយ​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់