adverise with khmeread 1

អ្នកនយោបាយ​អាមេ​រិ​ក​មួយរូប​បង្ហោះ​ផ្ទាំង Screenshot ខុស​បច្ចេកទេស​ភ្លេច​បិទ​ផ្ទាំង​វេ​ប​សាយ​សិច​

​    ​លោក Mike Webb ដែលជា​បេក្ខជន​ឯករាជ្យ​មួយរូប​ដែល​បាន​ឈរឈ្មោះ​សម្រាប់​សភា​នៅក្នុង​ស្រុក​ទី​ប្រាំបី​របស់​រដ្ឋ Virginia បាន​បង្ក​ឱ្យ​អ្នកលេង​ប្រព័ន្ធ​អ៊ីនធឺណិត​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​កាលពី​ថ្ងៃទី ១៧​កន្លងទៅ បន្ទាប់ពី​គាត់​បាន​ចែកចាយ​រូបភាព Screenshot មួយ​សន្លឹក​យកចេញ​ពី​កុំព្យូទ័រ​របស់គាត់​មក​ជាមួយនឹង​ផ្ទាំង​វេ​ប​សាយ​អាសអាភាស​។​

​    ​អំឡុង​ពេលធ្វើ​យុទ្ធនាការ ការព្យាយាម​ធ្វើ​ទំនាក់ទំនង​ទៅកាន់​សមា​ជិ​ក្រុម​រដ្ឋាភិបាល​គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​។ ដូច្នេះហើយ​គាត់​ដូចជា​មិន​សម​ទំនង​នឹង​ភ្លេច​រឿង​ដ៏​សំខាន់​ក្នុង​ការបិទ​ផ្ទាំង​គេហទំព័រ​អាសអាភាស​មុនពេល​ដែល​ធ្វើការ​ចែករំលែក​វា​ចេញមកក្រៅ​នោះឡើយ​។​

​    ​មេរៀន​មួយ​នេះ​ត្រូវបាន​ចាប់ផ្តើម​សិក្សា​ដោយ Mike Webb ដែលជា​អ្នក​ប្រជែង​យក​តំណែង​ឯករាជ្យ​នៃ​កៅអី​សភា​នៅក្នុង​រដ្ឋ Virginia ។​    ​

​    ​Webb បាន​ចែកចាយ​រូបភាព Screenshot មួយ​សន្លឹក​ដោយបាន​ប​ង្ហោះ​វា​ចូលទៅក្នុង​ផេ​ក​បណ្តាញ​សង្គម Facebook របស់គាត់​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ដោយ​រួម​មកជា​មួយ​ផ្ទាំង​វេ​ប​សាយ​ពីរ​ដែលមាន​ចំណងជើង​ថា "LAYLA RIVERA TIGHT" និង "IVONE SEXY AMATEUR"៕

 

adverise with khmeread
ប្រភព៖ Washington Post

មតិយោបល់