Suzy 1

អត្តសញ្ញាណរបស់ Suzy ត្រូវក្រុមឧក្រិដ្ឋជននៅឥណ្ឌាលួចយកទៅប្រើប្រាស់

          មានសេចក្តី​រាយការណ៍​ថា ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​តារាចម្រៀង Suzy សមា​ជិក​របស់​ក្រុម​ចម្រៀង​ miss A ត្រូវ​បានលួច​ដោយ​​អង្គការ​ឧក្រិដ្ឋជន​នៅ​ប្រ​ទេស​ឥណ្ឌា​។

          តាម​សេចក្តីរាយការណ៍​កាល​ពីថ្ងៃទី​១៨​ខែឧសភា​នៅ​ប្រទេសឥណ្ឌាឲ្យ​ដឹង​ថា ក្នុងចំណោម​ភស្តុតាង​ដែល​ត្រូវ​បាន​រឹបអូស​ក្នុងការ​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ឧក្រិដ្ឋជន​មួយក្រុម​ ប៉ូលិស​ឥណ្ឌា​បាន​រក​ឃើញ​គណនី​ធនាគារ​ សៀវភៅ​ប្រាក់​បញ្ញើ​​ដែល​មាន​រូបថត​របស់ Suzy នៅ​លើ​នោះផងដែរ។

          ស្ត្រី​ដែល​តាម​ចោទថា បាន​ប្រើ​ប្រាស់​រូប​ភាព​របស់ Suzy ដើម្បី​បង្កើត​គណនី​ធនាគារ​បាន​អះអាងថា នាង​បាន​ដោនឡូត​រូបភាព​នេះពី​អ៊ីនធើណិត។

          ទីភ្នាក់ងា​រ JYP Entertainment របស់​ Suzy បាន​អះអាងថា “​យើង​ជឿ​ថា រឿងនេះកើត​ឡើង​ ដោយ​សារតែ​ Suzy គឺជា​តារា​ល្បី​ឈ្មោះ ហើយ​រូបភាព​របស់​នាង​អាចរក​បាន​ដោយ​ងាយ​ស្រួល​នៅតាម​ប្រព័ន្ធ​អ៊ីនធើណិត​។ ដោយ​សារតែ​ឧប្បត្តិហេតុ​នេះ​កើតឡើង​នៅ​ប្រទេសឥណ្ឌា​ យើង​បន្ត​​ព្យាយាម​ស្វែង​រក​ព័ត៌មាន​លម្អិត​បន្ថែមទៀត​”៕

អ្នកនឹងចូលចិត្ត

មតិយោបល់