adverise with khmeread 1

Vanessa Hudgens រង​ការពិន័យ​ប្រាក់ ១.០០០​ដុល្លារ​បន្ទាប់ពី​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ​មិត្ត​ប្រុស​ចូលទៅក្នុង Instagram

​    ​កាលពីពេល​ថ្មីៗ​នេះ Vanessa Hudgens និង​មិត្ត​ប្រុស​របស់​នាង Austen Butler បាន​រីករាយ​ធ្វើដំណើរ​កម្សាន្ត​មួយ​នៅក្នុង​ឧទ្យាន​ជាតិ Coconino ក្នុង​រដ្ឋ​អា​រី​សូ​ណា សហរដ្ឋអាមេរិក​ស​។​

​    ​ដំណើរ​កម្សាន្ត​របស់​ពួកគេ​ប្រហែលជា​ត្រឡប់មកវិញ​ជាមួយនឹង​អនុស្សា​រី​យ៍​ដែល​មិនអាច​បំភ្លេចបាន នៅក្នុង​ហេតុផល​ដ៏​ខុស​ទំនង​មួយ​។​

​    ​Butler និង Hudgens បាន​ចែករំលែក​ពេលវេលា​ដ៏​រ៉ូ​មែន​តិច​របស់​ពួកគេ​ជាមួយគ្នា ពេល​តារា​សម្តែង Hudgens បានសម្រេច​ចិត្ត​ផ្តិត​យក​រូបភាព​មួយចំនួន​របស់​ពួកគេ​។​

​    ​ក្រោយមក​រូបថត​ទាំងនោះ​ត្រូវបាន Upload ចូលទៅ​កាន់​បណ្តាញ​សង្គម Instagram ។​

​    ​បន្ទាប់ពី​រូបថត​ទាំងនោះ​ត្រូវបាន​ចែកចាយ​ទៅដល់​ប្រព័ន្ធ​ផ្សាយ Vanessa Hudgens បាន​ទទួលរង​ការផាកពិន័យ​ប្រាក់​ចំនួន ១.០០០​ដុល្លារ​អាមេរិក ពីបទ​ការផ្តល់​ផលប៉ះពាល់​ទៅដល់​ធម្មជាតិ​។​

​    ​នាង​ប្រហែលជា​មិន​បានដឹង​ចំពោះ​ច្បាប់​នៅ​ទីនោះ​ឡើយ ប៉ុន្តែ​ប្រាក់​ដែល​ត្រូវ​ផាកពិន័យ​ទាំងនោះ​ក៏​ត្រូវបាន​បរិច្ចាគ​ទៅកាន់​ក្រុម​អ្នកស្ម័គ្រចិត្ត​ថែទាំ​ព្រៃឈើ​នៅ​តំបន់​នោះ​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់