adverise with khmeread Untitled 1

Yaya Toure កំពុងចរចាកិច្ចសន្យាផ្ទេរជាមួយ Inter Milan

          ខណ:ដែល City ត្រៀម​ខ្លួន​លក់​ Yaya Toure​ ភ្នាក់ងារ​របស់ខ្សែបម្រើរូប​នេះអះអាងថា Toure កំពុង​ចរចាជាមួយ​ក្លឹប Inter Milan ជុំវិញ​កិច្ច​សន្យា​ផ្ទេរនៅ​រដូវក្តៅនេះ។​ កាលពីរដូវ​ក្តៅឆ្នាំមុនក្លឹប Inter Milan ​ក៏ធ្លាប់ទាក់ទងផ្ទេរ​​ Toure ដែរ។

          ខ្សែបម្រើ​វ័យ៣៣​ឆ្នាំ​រូបនេះ​នៅ​សល់ពេល​មួយឆ្នាំទៀតប៉ុណ្ណោះ​ជាមួយនឹង City។ លោក Dimitri Seluk ​ភា្នក់ងារ​របស់​ Toure និយាយថា លោក​បាន​​ចរចា​ជាមួយ​ អតីត​គ្រូបង្វឹក​ក្លឹប City ​លោក​ Roberto Mancini ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​របស់​ Inter Milan។

          Toure គឺជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ល្បីៗផ្សេងទៀត​ ដែល​ត្រូវចាកចេញពី​ក្លឹប City នៅរដូវក្តៅនេះនៅ​ពេល​គ្រូបង្វឹក​ថ្មីលោក​ Pep Guardiola ចាប់ផ្តើម​រុះរើ​ក្រុម ហើយ​កីឡាករ​ Pablo Zabatela ក៏មានគម្រោង​ចាកចេញដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់