adverise with khmeread 1

Jimin និង Seolhyun សុំទោស​ទាំង​ទឹកភ្នែក​ដោយសារ​មិន​ស្គាល់​វីរៈបុរស​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​

​    ​សមាជិក​ក្រុម AOA អូន Seolhyun និង Jimin ទទួលបាន​ការរិះគន់​យ៉ាងគំហុក​ដោយ​ពួកគេ​មិន​ស្គាល់​វីរៈបុរស​ល្បី​ប្រចាំ​ប្រវត្តិសាស្ត្រ​កូរ៉េ  An Jung Geun នៅក្នុង​អំឡុង​កម្មវិធី​ប្រកួត​ចំណេះដឹង​មួយ​របស់​ប៉ុស្តិ៍ Channel AOA​។​

​    ​ទីភ្នាក់ងារ​ផលិតកម្ម FNC Entertainment របស់​តារាចំរៀង​ទាំង​ពីររូប​ក៏បាន​ចេញផ្សាយ​ការសុំ​អភ័យទោស​ជា​ផ្លូវការ​ផងដែរ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​។​

​    ​យោងតាម​បណ្តាសារ​ព័ត៌មាន​ក្នុងប្រទេស​កូរ៉េ ពួកគេ​បានធ្វើ​ការសុំ​អភ័យទោស​ជាថ្មី​ម្តងទៀត​ទៅកាន់​សាធារណជន និង​បណ្តា​អ្នកគាំទ្រ​សម្រាប់​កង្វះខាត​ផ្នែក​ចំណេះ​ប្រវត្តិសាស្ត្រ​ក្នុងអំឡុង​ការផ្តល់​បទសម្ភាសន៍​ដែល​បាន​ធ្វើឡើង​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​Jimin បាន​ថ្លែងថា "​ខ្ញុំ​សុំ​អភ័យទោស​សម្រាប់​ការដែល​ធ្វើឱ្យ​អ្នកខកចិត្ត​"​។​

​    ​ទោះជា​យ៉ាងណាក្តី បើទោះបីជា​ពួកគេ​បាន​ខិតខំ​ព្យាយាម​សុំ​អភ័យទោស​យ៉ាងណាក៏ដោយ ក៏​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ហាក់ដូចជា​មិន​អើពើ​នឹង​វា​នោះឡើយ​។​

​    ​ពួកគេ​នៅតែ​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​ទៅ​សមា​ជិ​ក្រុម AOA ជាពិសេស Jimin៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់