adverise with khmeread Untitled 1

អ្នកជំនាញ​ព្យាករណ៍​ថា​បាតុភូត La Niña ដែលមាន​សីតុណ្ហភាព​ត្រជាក់ ០,៥ អង្សា​អាច​នឹង​មកដល់​នៅ​ដើម​រដូវរងា​នេះហើយ​

​    ​អ្នកវិទ្យាសាស្ត្រ​ជំនាញ​អាកាសធាតុ​បាន​លាតត្រដាង​ថា ពិភពលោក​ឆាប់ៗ​នេះ​នឹង​ត្រៀមខ្លួន​ទទួល​ការមកដល់​របស់​បាតុភូត La Niña​។ នេះ​ផ្អែក​តាម​ប្រភព​វេ​ប​សាយ​ដេលី​មែ​ល​របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃទី ១៨ ឧសភា​។ 

​    ​ទិន្នន័យ​ថ្មីៗ​នេះ​បាន​បង្ហាញថា ឱកាស​គឺមាន ៧៥ ភាគរយ​ដែលថា ស្ថានភាព​អាកាសធាតុ​នឹង​វិវត្តន៍​ទៅជា​ត្រជាក់​ខ្លាំង​នៅត្រឹម​រដូវរងា​ខាងមុខ នៅពេល​សីតុណ្ហភាព​លើ​ផ្ទៃសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ធ្លាក់​ដល់ ០,៥ អង្សា​ក្រោម​កម្រិត​មធ្យម​នៅក្បែរ​ខ្សែ​អេក្វាទ័រ​។ 

​    ​រូបភាព 3D ថ្មី​ដែល​បញ្ចេញ​ក្នុង​សប្តាហ៍​នេះ​ដោយ​រដ្ឋបាលជាតិ​មហាសមុទ្រ និង​អាកាសធាតុ (National Oceanic and Atmospheric Administration) របស់​អាមេរិក បានបង្ហាញ​ផ្លូវទឹក​ដ៏​ត្រជាក់​និង​នៅ​ជ្រៅ​បាតសមុទ្រ ខណៈដែល​វា​កំពុងធ្វើដំណើរ​ឆ្ពោះ​មក​ទិសខាងកើត ក្នុង​ទម្រង់​ជា "​រលក​សន្សឹម​" ដែលជា​សញ្ញា​នៃ​ការវិវត្ត​ទៅជា​បាតុភូត La Niña​។ 

​     ដោយ​បង្ក​ការបំផ្លាញ​តិចជាង​បាតុភូត​រលក​កម្តៅ El Nino បាតុភូត La Niña មាន​រូបរាង​ជា​អាកាសធាតុ​ត្រជាក់​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ស្រប​ខ្សែ​អា​ក្វា​ទ័​រ​។ 

​    ​រូបភាព​មាន​ចលនា​បានបង្ហាញ​របៀប​ដែល​ស្ថានភាព​អាកាសធាតុ La Niña កំពុង​វិ​វត្ត​ខ្លួន​។ 

​    ​បាតុភូត​នេះ​កើតឡើង​ដោយ​មិន​រំពឹងទុក​រាល់ ២ ទៅ ៧ ឆ្នាំ​ម្តង​។ បាតុភូត La Niña អាច​ពាំ​នាំមក​ជាមួយ​នូវ​ទឹកជំនន់​ផងដែរ​។ 

​    ​ខណៈ​បាតុភូត La Niña អាច​បង្ក​ជំនន់​និង​អាកាសធាតុ​ត្រជាក់​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច វា​អាចធ្វើឱ្យ​អាកាសធាតុ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​របស់​អាមេរិក​ប្រែ​ទៅជា​រាំងស្ងួត​ទៅវិញ​៕ 


​ប្រភព​៖ ដេលី​មែ​ល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់