adverise with khmeread 1

ឆែក​មើល​ដៃ​របស់​អ្នក តើ​ដូច​ក្នុង​រូប​មួយណា​?

​    ​ខ្សែ​បាតដៃ​ទាំង​បួន​នេះ​បង្ហាញ​ពី​ជោគជតារាសី​ស្នេហា​ក្នុងពេល​អនាគត​របស់​លោកអ្នក​។ វា​ជា​ក្បួន​ទស្សន៍ទាយ​តាមបែប​ជប៉ុន ដែល​ល្បី​ថា​ឆុត​បំផុត​ខាង​រឿង​ស្នេហា​នេះឯង​។ សូម​មើល​រូបភាព ថា​តើ​លោកអ្នក​ចូលក្នុង​រូប​មួយណា​? 

​    ​រូប A៖ (​ខ្សែ​បេះដូង​មាន​ខ្សែ​តូចៗ​ជាច្រើន​ដុះ​បះ​ឡើងលើ​)
​    ​ជោគជតា​ស្នេហា​របស់​អ្នក​គឺ​ពិតជា​ល្អ​ខ្លាំងណាស់​! លោកអ្នក​ងាយ​ចូល​តួ​តាម​អារម្មណ៍​អ្នកដទៃ និង​ពូកែ​អត់ធ្មត់​ចំពោះ​អ្នកដទៃ​ណាស់​។ បើ​និយាយឱ្យចំ លោក​អ្នកជា​អ្នកជំនាញ​ខាង​ស្នេហា​ពី​កំណើត​!
 
​    ​រូប B៖ (​ខ្សែ​បេះ​មាន​ខ្សែ​តូចៗ​ដុះ​ចុះទៅ​ក្រោម​)
​    ​ជោគជតា​ស្នេហា​របស់​អ្នក​ល្អ​ដូច​រូប A ដែរ តែ​ខុសគ្នា​ត្រង់​ថា លោកអ្នក​មាន​គេ​មក​ស្រឡាញ់​ច្រើន តែ​អ្នក​រូប A ទាល់តែ​ទៅទាក់ទង​គេ​ទើប​គេ​ស្រឡាញ់​។ លោកអ្នក​ចូលចិត្ត​សម្រប​អារម្មណ៍ និង​ពូកែ​ដាក់ចិត្ត​ដាក់​កាយ​ចំពោះ​អារម្មណ៍​អ្នកដទៃ​។ មនុស្ស​ជាច្រើន​ចូលចិត្ត​និង​ស្រឡាញ់​អ្នក​!

​    ​រូប C៖ (​ចុង​ខ្សែ​បេះដូង​មាន​មែកធាង​បែកសា​ខា​)
​    ​លោក​អ្នកជា​មនុស្ស​ចិត្តល្អ និង​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​។ លោកអ្នក​ក៏​ពូកែ​ចុះសម្រុង​នឹង​សង្គម និង​ជាម​នុស្ស​ងាយ​ធ្វើការ​ជាមួយ​គេឯង​។ មនុស្ស​ពិបាក​នឹង​ស្អប់​លោកអ្នក​ខ្លាំងណាស់ ព្រោះ​រក​កន្លែង​ស្អប់​សឹង​ពុំ​ឃើញ​! លោកអ្នក​ងាយ​នឹង​បង្កើត​ស្នេហា​ចេញពី​ទំនាក់ទំនង​មិត្តភាព​ជាមួយ​មនុស្ស​ផ្ទុយ​ភេទ​!

​    ​រូប D៖ (​ខ្សែ​បេះដូង​លយ​ត្រង់​តែ​ដាំ​ក្បាល​ចុះ​នៅ​ចុង​)
​    ​លោក​អ្នកជា​មនុស្ស​ចិត្តល្អ​។ ទោះយ៉ាងណា លោកអ្នក​ឆាប់​ជឿ និង​រង​ឥទ្ធិពល​ពី​អ្នកដទៃ​។ លោក​អ្នកជា​មនុស្ស​ដែល​រង់ចាំ​ឱ្យ​ភាគី​ផ្ទុយ​ភេទ​ចាប់ផ្តើម​សេចក្តីស្នេហា​ជាមុន ពុំ​នោះទេ​ស្នេហា​នឹងមិន​ងាយ​កើតឡើង​ចំពោះ​លោកអ្នក​នោះឡើយ​។ ត្រូវ​ចាំ ប្រសិនបើ​លោកអ្នក​ស្ថិតក្នុង​ជំពូក​មនុស្ស​នេះ ត្រូវតែមាន​សេចក្តីក្លាហាន​ហ៊ាន​ចាប់ផ្តើម​ជាមុន ប្រសិនបើ​ស្រឡាញ់​នរណាម្នាក់ បើ​មិន​អ៊ីចឹង​ទេ​នឹង​នៅតែ​រក​គូ​នឹង​គេ​មិនបាន​នោះឡើយ​៕

adverise with khmeread
ប្រភព៖ buzzquiz

អ្នកនឹងចូលចិត្ត

មតិយោបល់