adverise with khmeread 1

ពិសា​ទឹក​លាយ​ជាមួយ​ទឹកឃ្មុំ​និង​ក្រូច​ភ្លា​រៀងរាល់​ព្រឹក រឿងនេះ​នឹង​កើត​ចំពោះ​រាងកាយ​របស់​អ្នក​!

    ​គេ​បានដឹង​ជាទូទៅ​ថា ការផឹក​ទឹកក្រូច​ភ្លា​ឧណ្ហៗ​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព​។ ប្រសិនបើ​អ្នក​ចាប់ផ្តើម​ផឹក​វា វា​នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ​និង​គ្រុនក្តៅ ជំនួយ​ដល់​ការរំលាយ​អាហារ ធ្វើឱ្យ​អ្នក​កាន់​តែមាន​ថាមពល និង​ជួយ​បំបាត់​ការឈឺ​ចុកចាប់​ក្រពះ​និង​ការ​ជំងឺ​ជាច្រើន​មុខ​ទៀត​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកឃ្មុំ​ធម្មជាតិ ១ ស្លាបព្រា​
​    ​- ទឹក​ក្តៅ​ឧណ្ហៗ ២០០ មិ​លី្ល​លីត្រ​
​    ​- ក្រូ​ភ្លា ១ ចំហៀង​

​    ​* វិធី​ធ្វើ​
​    ​- ច្របាច់​ក្រូ​ភ្លា​ចូលទៅក្នុង​កែវ​ដោយ​លាយ​ជាមួយ​ទឹកឃ្មុំ បន្ទាប់មក​ដាក់​ទឹក​ក្តៅ​ឧណ្ហៗ រួច​កូរ​វារ​ហូត​ទាល់តែ​ចូលជាតិ​គ្នា បន្ទាប់មក​អ្នកនឹង​ទទួលបាន​ភេសជ្ជៈ​មួយ​កែវ​ដ៏​អស្ចារ្យ​។ អ្នក​គួរ​ពិ​សាវា​ភ្លាម​បន្ទាប់ពី​ងើប​ពី​ដេក​នៅពេល​ព្រឹក​។​

​    ​* ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​ពិសា​ភេសជ្ជៈ​មួយ​នេះ​
​    ​- វា​នឹង​រំញោច​ដល់​ការបញ្ចេញចោល​នៃ​អាស៊ីត​ទឹកប្រមាត់​ដែល​នឹង​ជំរុញ​ដល់​ការរំលាយ​អាហារ​នៅក្នុង​ក្រពះ​របស់​អ្នក​និង​ស្រូបយក​សារធាតុចិញ្ចឹម​។​
​    ​- វា​នឹង​ជួយ​ការពារ​អ្នក​ពី​ការឆ្លង​មេរោគ​នៅលើ​ផ្លូវ​បង្ហូរទឹក​ម៉ូ​ត្រ​។​
​    ​- ការ​ផ្សំ​រវាង​ក្រូច​ភ្លា​និង​ទឹកឃ្មុំ​នឹង​ជួយ​ជំរុញ​ដល់​ដំណើរការ​សរីរាង្គ​ទាំងអស់​ដោយ​រួមបញ្ចូល​ទាំង​ដំណើរ​រំលាយ​អាហារ​។​
​    ​- វា​នឹង​ជួយ​អ្នក​ក្នុងការ​ដោះស្រាយ​ជាមួយនឹង​ការ​ទល់លាមក​និង​រលាក​ប្លោកនោម​។​
​    ​- វា​នឹង​ជំរុញ​ក្រពះ​ឱ្យ​ផលិត​ទឹក​ក្នុង​ក្រពះ​ច្រើនឡើង​ដើម្បី​បណ្តេញ​ជាតិពុល​យ៉ាង​មាន​ប្រសិទ្ធភាព​។​
​    ​- វា​នឹង​សម្អាត​រាងកាយ​អ្នក​ទាំងមូល​និង​បណ្តេញ​សារធាតុពុល​ពី​ស្បែក​របស់​អ្នក​៕

​ប្រភព​៖ healthylifebase

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់