adverise with khmeread 1

វិធី​ព្យាបាល​ជំងឺ​រលាក​ក្រពះ​ដោយ​ប្រើ​ម្សៅ​ចេក​ខ្ចី​

    ​១. ហាន់​ចេកណាំវ៉ា​ខ្ចី​ជា​ចំណិត​ស្តើងៗ (​ទុក​ទាំង​សំបក​) រួច​ហាលថ្ងៃ​ឱ្យ​ក្រៀម បន្ទាប់មក​យក​វា​មក​កិន​ជា​ម្សៅ​។ រួច​កើប​ម្សៅ​នោះ​រក្សាទុក​ក្នុង​ក្រឡ​មួយ​បិទ​គម្រប​ឱ្យ​ជិត (​ដាក់​ក្នុង​ធុង​នំ​ជា​ជម្រើស​ល្អ​)​។ 

​    ​ចំពោះ​បរិមាណ​ចេក​គឺ​អាស្រ័យ​លើ​ការចង់បាន​របស់លោក​អ្នក​ប៉ុណ្ណោះ ចង់​ធ្វើ​តិច​ឬ​ច្រើន​គឺ​ស្រេច​ចិត្ត​។ ហើយ​ម្សៅ​ចេក​ឱ្យតែ​បិទ​គម្រប​ជិត​គឺអាច​រក្សា​គុណភាព​បាន​រាប់​ខែ​ឆ្នាំ​។ 

​    ​ដើម្បី​ព្យាបាល​ជំងឺ​រលាក​ក្រពះ លោកអ្នក​ត្រូវ​ដួស​ម្សៅ​នេះ ១ ទៅ ២ ស្លាបព្រា​បាយ ដាក់ចូល​ទឹក​មួយ​កែវ (២៥០ មិ​ល្លី​លីត្រ និង​បន្ថែម​ទឹកឃ្មុំ​សុទ្ធ ១ ស្លាបព្រា​បាយ ហើយ​កូរ​ឱ្យ​សព្វ​។ ផឹក​មុន​បាយ​ព្រឹក​មួយ​កែវ និង​មុនពេល​គេង ១ កែវ​។ 

​    ​ពេល​មាន​អារម្មណ៍​ថា​ធូរស្បើយ លោកអ្នក​អាច​បន្ត​ផឹក​ទៀត​ក៏បាន ឬ​បញ្ឈប់​ក៏បាន ព្រោះ​វា​នឹងមិន​ប៉ះពាល់​ដល់​សុខភាព​អ្វី​ទាំងអស់​។ 

​    ​២. ពិសា​ចេក​ខ្ចី ឬ​ម្សៅ​ចេក​ទទេរ​ក៏​អាច​ព្យាបាល​ជំងឺរាគ​រូស​បានដែរ​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់