adverise with khmeread Durian1200 thestar

អ្នកណា​ចូលចិត្ត​ធូ​រេ​ន​ខ្លះ​! មើល​បុរស​ម្នាក់នេះ​វេច​ខ្ចប់​បន្តិច​ទើប​ដឹងថា​គួរឱ្យ​ខ្ពើម​ប៉ុនណា​!

    ​តើ​គាត់​កំពុង​ស្ដោះ​ទឹកមាត់​ដាក់​ធូ​រេ​ន ឬក៏​ផ្លុំ​ធូលី​ដី​ពី​ផ្លែឈើ​ទាំងនោះ​ដែល​គាត់​កំពុង​រុំ​? មើលទៅ​ប្រហែល​គាត់​បាន​សូត្របាលី​ដើម្បី​ជំរុញ​ការលក់​របស់គាត់​ហើយ​មើលទៅ​។​

​    ​វីដេអូ​នៃ​អ្នកលក់​ធូ​រេ​ន​ម្នាក់​ត្រូវបាន​គេ​ចោទថា​កំពុង​ស្ដោះ​ទឹកមាត់​នៅលើ​ផ្លែឈើ​បាន​បង្កឱ្យមាន​កំហឹង ហើយ​វីដេអូ​នេះ​ត្រូវបាន​ចែក​ពេញ​បណ្ដាញ​សង្គម​របស់​ម៉ាឡេស៊ី​។​

​    ​នៅពេល​ត្រូវបាន​សួរ​នៅលើ​ផេ​ក Facebook ថា​តើ​បុរស​នោះ​ស្ដោះ​ទឹកមាត់​ឬ​ផ្លុំ​ដី អ្នក Comment បាន​ថា​ស្ដោះ​ទឹកមាត់​។​

​    ​ក្រោយ​លេច​ធ្លាយ​វីដេអូ​នេះ​មក លោក Selvin Thor បាន​ហៅ​អាជ្ញាធរ​ផ្ដន្ទាទោស​ចំពោះ​បុរស​នោះ​សម្រាប់​ការលក់​ធូ​រេ​ន​គ្មាន​អនាម័យ​។​

​    ​ចំពោះ​ការផាកពិន័យ​អ្នកលេង Facebook ឈ្មោះ Joanne Tan និយាយថា​គួរតែ​ដាក់ទោស​លើ​បុរស​នោះ​និង​អ្នកធ្វើ​ការឱ្យ​គាត់​។ លោក Tan និយាយថា "​នេះ​ជា​ប្រភេទ​នៃ​អំពើអាក្រក់​មិនគួរ​កើតឡើង​"​។​

​    ​ប៉ូលិស​បាន​និយាយថា​ពួកគេ​នឹង​ហៅ​កម្មករ​តូប​លក់​ធូ​រេ​ន​នៅ​ទីក្រុង Petaling Jaya នោះ ដើម្បី​ទទួលយក​ការអប់រំ​៕

ប្រភព៖ Asianone

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់