Asdf

នេះ​នែ៎ ប្រដាប់ប្រដា​បក​មុន​មួយឈុត​របស់​នាង​! ចង់ដឹងថា​មាន​អ្វីខ្លះ​ទេ​?

​    ​បើសិនជា​អ្នកមាន​បញ្ហា​ស្បែក ជាពិសេស​ការរំខាន​ដោយ​មុន​ក្បាល​ខ្មៅ នេះ​គឺជា​រូបមន្ដ​នៃ​ម៉ាស​ដ៏​អស្ចារ្យ​ដែល​នឹង​ជួយ​អ្នកដោះស្រាយ​រាល់​បញ្ហា​ស្បែក​។​

​    ​មាន​មនុស្ស​ជាច្រើន​បាន​ទិញ​ផលិតផល​ព្យាបាល​ដើម្បី​លុបបំបាត់​ភាពកខ្វក់​នៅលើ​មុខ ដូច​ជាមុន​ក្បាល​ខ្មៅ​, មុន​អង្កាម មុន​ខ្ទុះ មុនដំបូក​ជាដើម​។ ពិតណាស់​អ្នក​មិនចាំបាច់​ចំណាយ​ប្រាក់​លើ​ផលិតផល​ទាំងអស់​នោះទេ ពីព្រោះ​ម៉ាស​នេះ​មានគុណ​សម្បត្តិ​រក្សា​សំណើម​និង​ធ្វើឱ្យ​រលោង ហើយនឹង​ជួយ​អ្នក​ទាញ​មុន​ក្បាល​ខ្មៅ​គ្មាន​សល់​សូម្បី​តែមួយ​គ្រាប់​។​

​    ​* អ្វីដែល​លោកអ្នក​ត្រូវមាន​៖
​    ​- កូនចាន​ពីរ​
​    ​- ស៊ុត​១
​    ​- ក្រដាស​ជូត​មាត់​, ក្រដាស​ជូត​ដៃ ឬក៏​ក្រដាស​នៅក្នុង​បន្ទប់ទឹក​ក៏បាន​

​    ​* របៀប​ធ្វើ​
​    ​ដំបូង​គេ​បង្អស់​កាត់​ក្រដាស​ទៅជា​បំណែក​តូចៗ​តាមតែ​អ្នកត្រូវការ អាស្រ័យ​លើ​កន្លែង​ដែល​អ្នក​ចង់​បិទ​លើ​មុខ​របស់​អ្នក​។​

​    ​បន្ទាប់មក​យកតែ​ស៊ុត​ស​ហើយ​វាយ​នឹង​សម​។ បន្ទាប់មកទៀត​យក​ផ្នែក​ស​ពាស​លើ​មុខ​ឱ្យ​សព្វ​នៅលើ​មុខ ហើយ​ដាក់​ក្រដាស​ពីលើ​។​

​    ​សម្រាក ៣០ នាទី​រហូតដល់​ក្រដាស​ស្ងួត ហើយ​ទាញ​ដោយ​ប្រុងប្រយ័ត្ន​ទើប​ដោយ​ទាំង​មុន​ទាំងអស់​៕

 

ប្រភព៖ househealthonline

អ្នកនឹងចូលចិត្ត

មតិយោបល់