adverise with khmeread 1

រូបមន្ត​ភេសជ្ជៈ​ចេក​នេះ​នឹង​ដុត​ខ្លាញ់​ក្បាលពោះ​ភ្លាមៗ​មិន​ទុក​ស្អែក​នោះឡើយ​!

​    ​ចេក​ជា​ប្រភព​នៃ​ប៉ូ​តា​ស្យ៉ូ​ម ដែល​មានន័យថា វា​ជួយ​ធ្វើឱ្យ​សាច់ដុំ​រឹងមាំ និង​មាន​សមត្ថភាព​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​។ នៅពេល​លាយ​គ្រឿងផ្សំ​អាហារូបត្ថម្ភ​ដទៃទៀត​ចូល​ជាមួយ ចេក​នឹង​កាន់​តែមាន​អត្ថប្រយោជន៍​និង​មាន​ប្រសិទ្ធភាព​។ 

​    ​ភេសជ្ជៈ​ដុត​ខ្លាញ់​ក្បាលពោះ​ធ្វើ​ពី​ចេក​នឹង​ផ្តល់​លទ្ធផល​ភ្លាមៗ​។ ប្រសិនបើ​លោកអ្នក​ផឹក​វា​ទៀងទាត់ លោកអ្នក​នឹង​ឃើញ​ប្រសិទ្ធភាព​ក្នុងពេល​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​។ តាមរយៈ​ការ​ពិសា​ភេសជ្ជៈ​នេះ លោក​អ្នកនឹង​ពង្រឹង​រាងកាយ​ឱ្យជួយ​ដុត​ជាតិ​ខ្លាញ់​ចេញពី​រាងកាយ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ចេក ១ ផ្លែ​
​    ​- ទោះ​ដោះ​គោ​ជូរ​យ៉ា​អួ កន្លះ​កែវ (១៤០ មិ​ល្លី​ក្រាម​)
​    ​- ម្សៅ​ទឹកដោះគោ​កូនក្មេង ២ ស្លាបព្រា​បាយ​
​    ​- ម្សៅ​គ្រាប់​កប្បាស ២ ស្លាបព្រា​បាយ (​ប្រសិនបើ​ពិបាក​រក មិនចាំបាច់​ដាក់​វា​ក៏បាន ប៉ុន្តែ​ប្រសិទ្ធភាព​នឹង​ប្រែប្រួល​) 
​    ​- ប្រេងដូង ១ ស្លាបព្រា​បាយ​
​    ​- ម្សៅ​ខ្ញី ១/៤ នៃ​ស្លាបព្រា​បាយ​
​    ​- ក្រូចពោធិ៍សាត់ ១ ផ្លែ (​យកតែ​សាច់​)
​    ​
​    ​* វិធី​ធ្វើ​
​    ​ការរៀបចំ​គឺ​ងាយស្រួល​ជាទីបំផុត​។ អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ក្រឡុក​ក្នុង​ម៉ាស៊ីន​។ បន្ទាប់​មកចាក់​ក្នុង​កែវ​ទទួលទាន​ជាការ​ស្រេច​។ ពិសា​មួយ​កែវ​រៀងរាល់ថ្ងៃ​ឱ្យបាន ៧ ថ្ងៃ​ជាប់​គ្នា នឹង​ឃើញ​លទ្ធផល​ជាក់​ជាមិនខាន​។ 

​    ​ត្រូវ​រក្សា​របប​អាហារ​ដែលមាន​សុខភាព​ល្អ និង​បង្កើន​ជីវជាតិ​ជាមួយនឹង​ភេសជ្ជៈ​មួយ​នេះ​។ ភេសជ្ជៈ​នេះ​សម្បូរ​ទៅដោយ​ជីវជាតិ​ចិញ្ចឹម វា​នឹង​ជួយ​ដុត​ខ្លាញ់​ក្បាលពោះ​របស់​អ្នក​យ៉ាង​ឆាប់រហ័ស ហើយនឹង​ផ្តល់​លទ្ធផល​ក្នុងពេល​ត្រឹម​មួយថ្ងៃ​ប៉ុណ្ណោះ​៕

​ប្រភព​៖ healthylifebase

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់